រក្សាពាក្សសំងាត់អោយមានសុវត្ថិភាព ដោយ Google

68 Views
January 12, 2017
Tags:


សម្រាប់អ្នកប្រើប្រាស់ Chrome ដែលជា កម្មវិធីស្វែងរក (search engine) របស់ក្រុមហ៊ុន Google អ្នកប្រាកដជាធ្លាប់បានជួប​ប្រទះសំណួរសួរថា «អនុញ្ញាតអោយ Chrome ចងចាំ និង រក្សាពាក្យ សំងាត់របស់អ្នក ឬ ទេ?»

ការអនុញ្ញាតឱ្យកម្មវិធី Chrome រក្សាទុកពាក្យសម្ងាត់របស់អ្នក ក្នុងពេលបច្ចុប្បន្នមានសុវត្ថិភាពដោយសារ បច្ចេកវិទ្យា Smart Lock របស់ Google​។ រាល់ពាក្យសំងាត់ដែលអ្នកអនុញ្ញាតអោយ Google ​ចងចាំ អ្នកអាចស្វែងរកបាន ដោយចូលទៅ  passwords.google.com។

 

ក្រៅពី Chrome កម្មវិធីដទៃក៏អាចរក្សាទុកពាក្យសម្ងាត់របស់អ្នកបានដែរ ដូចជា Firefox, Opera Mini ឬ Safari ជាដើម ប៉ុន្តែ Chrome​ មានកម្មវិធីការពារល្អជាងគេ។ កម្មវិធីដទៃដូច Opera Mini មានប្រវត្តិត្រូវបានពួក Hacker លួចទិន្នន័យ។
អ្នកជំនាញខ្លះអោយយោបល់ថា ដើម្បីអោយធានាសុវត្ថិភាព អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតគួរតែ ដំឡើងកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដោយខ្លួនឯង មិនគួរទុកចិត្តកម្មវិធីដែលមានស្រាប់ក្នុង Search Engine។ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ណែនាំដោយអ្នកជំនាញ ដែលអ្នកអាច ដោនឡូតបានមានដូចជា កម្មវិធី The Wirecutter ជាដើម។


Tags:

Facebook Comment

Show Buttons
Hide Buttons