យន្តហោះហើរដែលនឹងក្លាយជាមធ្យោបាយធ្វើដំណើរពេលអនាគត

68 Views
January 12, 2017


«ជេតផែក នឹងក្លាយជាផ្នែកមួយនៃការរស់នៅក្នុងទីក្រុងនាពេលអនាគត» នេះជាសំដីរបស់ លោក Peter Coker ជាអនុប្រធាននៅមន្ទីរវិទ្យាសាស្រ្តស្រាវជ្រាវ KuangChi និង ជាម្ចាស់ភាគហ៊ុនធំមួយ ក្នុងក្រុមហ៊ុនផលិតយាន្តហោះហើរ Martin Aircraft។​

ជេតផែក ជាម៉ាស៊ីនដែលអាចអោយអ្នកដំណើរម្នាក់ធ្វើដំណើរបានតាមផ្លូវអាកាស។ ការអភិវឌ្ឍរបស់ ជេតផែកនៅមានកំរឹតនៅឡើយ ជេតផែកដែល Martin Aircraft កំពុងផលិតនិងអភិវឌ្ឍ អាចហោះហើរបាននៅរយៈកំពស់ ៨៥០ ម៉ែត្រ ក្នុងល្បឿន ៤៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង និង មានសមត្ថភាពហោះហើរបាន ២៨ នាទី។

 

ទោះយ៉ាងណាក៏ដោយ លោក Peter Coker ជឿជាក់ថា ការធ្វើដំណើរតាមផ្លូវអាកាស ជាអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ ជេតផែក អាចនឹងដោះស្រាយបញ្ហាដែលយើង កំពុងជួបប្រទះប្រចាំថ្ងៃ ដូចជាបញ្ហាស្ទះចរាចរណ៏ជាដើម។​

 

ជេតផែកនេះត្រូវបានធ្វើតេស្តសាកល្បងបើកបរដោយមនុស្ស ៣០០០នាក់ អ្នកដែលបានធ្វើតេស្ត សាកល្បងបង្ហាញពីក្តីរំភើបរបស់ខ្លួនដែលទទួលបានពិសោធហោះហើរដោយម៉ាស៊ីននេះ។


Facebook Comment

Show Buttons
Hide Buttons