យុទ្ធនាការប្រឆាំងគ្រឿងញៀនអភិបាលរាជធានីភ្នំពេញគ្រោងជួប​អ្នកធ្វើការតាមវិស័យនានា

95 Views
January 12, 2017


អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រជុំជាមួយមន្ត្រីរបស់ខ្លួន នឹងត្រៀមជួបជាមួយអ្នកធ្វើការងារតាមវិស័យផ្សេងៗទៀត ដើម្បីអប់និងប្រយុទ្ធប្រឆាំងការប្រើប្រាស់និងចែកចាយគ្រឿងញៀន ដែលកំពុងបង្កជាបញ្ហាស្មុគស្មាញក្នុងសង្គម។​

នៅក្នុងហ្វេសប៊ុករបស់សាលារាជធានីចុះផ្សាយកាលពីថ្ងៃទី១០ លើកឡើងថា គ្រឿងញៀនជាកត្តានាំឲ្យកើនមានបទល្មើសជាច្រើនក្នុងសង្គម។ ហ្វេសប៊ុកដដែលនេះ​ក៏បានលើកឡើងថា លោក ប៉ា សុជាតិវង្ស ត្រៀមជួបជាមួយសមាគមវិស័យទេសចរណ៍ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងកំសាន្ត​ផ្សេងទៀត ព្រមទាំងសមាគមនិងក្រុមហ៊ុនដឹកជញ្ជូននានា ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់ពីបញ្ហាគ្រឿងញៀននិងស្នើសុំការចូលរួមទប់ស្កាត់ទាំងអស់គ្នា។​

គួរបញ្ជាក់ថា រយៈពេល៧ថ្ងៃដំបូងនៅឆ្នាំ២០១៧ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស គឺបង្ក្រាបបានជាង១០០ករណី មានជនល្មើសចំនួនជាង៣០០នាក់៕


Facebook Comment

Show Buttons
Hide Buttons