រុស្ស៊ីដាក់ឱ្យដំណើរការប្រព័ន្ធមីស៊ីល S-400 នៅក្បែរក្រុង

77 Views
January 12, 2017
Tags:


ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយពីថ្ងៃពុធ នេះថា កងវរសេនាធំការពារអាកាសមួយ នៃកងកម្លាំងអាកាសរុស្ស៊ីដែលបោះទីតាំងក្នុង តំបន់ក្រុងមូស្គូ បានចាប់ផ្តើមនូវភារកិច្ចប្រយុទ្ធបន្ទាប់ពីទទួលបានប្រព័ន្ធមីស៊ីល S-400 ដែលទំនើប ។ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធមីស៊ីល S-400 មួយទៀត កំពុងស្ថិតនៅលើផ្លូវរបស់ខ្លួនទៅកាន់តំបន់នោះ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តប្រយុទ្ធមួយ ប្រកបដោយជោគជ័យ ។

ក្រសួងបាននិយាយបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ីបានទទួលប្រព័ន្ធ S-400 ចំនួន៤ គ្រឿង នៅក្នុងឆ្នាំ ២០១៦ នៅក្នុងរង្វង់កម្មវិធីបំពាក់គ្រឿងសព្វាវុធមួយឡើងវិញហើយ នឹងទទួល បាន៤គ្រឿងទៀតនៅឆ្នាំនេះ ។ប្រព័ន្ធ S-400 Triumf  ដែលបានបំពាក់ឱ្យជាដំបូងក្នុងឆ្នាំ២០០៧ នោះ គឺជាជំនាន់ថ្មីមួយ នៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលមានសមត្ថភាពវាយប្រហារគោលដៅយន្តហោះក្នុង ចម្ងាយមួយដល់ទៅ៤០០ គីឡូម៉ែត្រ ។ប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធ S-400  មួយនៅឯមូលដ្ឋានអាកាស Hmeimim  ក្នុងប្រទេស ស៊ីរីកាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពីប្រទេសតួកគីបាញ់ទម្លាក់យន្តហោះរុស្ស៊ីមួយគ្រឿង នៅលើព្រំដែនស៊ីរី- តួកគីនោះ ៕


Tags:

Facebook Comment

Show Buttons
Hide Buttons