រដ្ឋមន្រ្តីឥណ្ឌាសារភាពថាមានប័ណ្ណបើកបរក្លែងក្លាយប្រមាណ30ភាគរយត្រូវបានប្រើប្រាស់នៅក្នុងប្រទេស

115 Views
January 12, 2017
Tags:


រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកដឹកជញ្ជូនតាម ផ្លូវថ្នល់ និងផ្លូវដែក លោក Nitin Gadkari បាននិយាយកាលពីថ្ងៃពុធថា ប័ណ្ណបើកបរប្រមាណ ៣០ភាគរយនៅក្នុងប្រទេសឥណ្ឌា គឺក្លែងក្លាយ ។ លោក  Gadkari  បាននិយាយបែបនេះនៅឯព្រឹត្តិការណ៍មួយ ដែលបានរៀបចំឡើងដើម្បី លើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ។ លោក  Gadkari  បាននិយាយថា “ខ្ញុំមានអារម្មណ៍ខ្មាស់អៀនណាស់ ក្នុងការនិយាយបែបនេះ ដែលក្នុងនាមជារដ្ឋមន្ត្រីមួយរូប ហើយខ្ញុំសូមសារភាពដែលថា ប័ណ្ណបើកបរប្រមាណ ៣០ភាគរយ គឺក្លែងក្លាយ” ។ ហេតុការណ៍បែបនេះប្រសិនបើខ្ញុំនឹងសួរទៅពលរដ្ឋនៅទីនេះថា តើពួកគេ មានប៉ុន្មាននាក់បានទទួលប័ណ្ណទាំងនោះ ពីការិយាល័យដឹកជញ្ជូនពិតប្រាកដនោះវាអាចនឹងជា សំណួរមួយដ៏អាម៉ាស់សម្រាប់ពួកគេផងដែរ ។ការស្លាប់ដោយសារឧប្បតិហេតុតាមដងផ្លូវ គឺជារឿងធម្មតាមួយនៅក្នុងប្រទេសឥណ្ឌាជា រឿយៗដោយសារផ្ទុកទំនិញលើសទម្ងន់កំណត់ស្ថានភាពផ្លូវថ្នល់ និងការបើកបរមិនប្រុងប្រយ័ត្ន ។

ក្រសួងដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌាកាលពីឆ្នាំ ២០១៥ បាននិយាយថា មនុស្ស ១៤៦១៣៣នាក់បានស្លាប់ នឹង៥០០២៧៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ចំនួន ៥០១៤២៣ លើកនៅទូទាំងប្រទេសនេះ ។ របាយការណ៍សុវត្ថិភាពចរាចរណ៍តាមដងផ្លូវពិភពលោកឆ្នាំ ២០១៥ ដែលបានចេញផ្សាយ  ដោយអង្គការសុខភាពពិភពលោក កាលពីឆ្នាំកន្លងទៅបាននិយាយថា ប្រទេសឥណ្ឌាមានអត្រា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវប្រមាណជាង ២០០.០០០ នាក់រៀងរាល់ឆ្នាំ៕


Tags:

Facebook Comment

Show Buttons
Hide Buttons