ប៉ាតង់លើកែវពង្រីកដែលបំពាក់កាមេរ៉ារបស់ក្រុមហ៊ុន Samsung ត្រូវបានលាតត្រដាង

196 Views
April 7, 2016


ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងបានទទួលប៉ាតង់លើកញ្ចក់កែវពង្រីកសម្រាប់អ្នកព្រិល ភ្នែកម្ខាង វាដូចនឹង Google Glass Killer ជាបច្ចេកវិទ្យាខ្ពស់នៃកែវពង្រីក ដែលបំពាក់ប្រព័ន្ធ ក្រាហ្វិកនៅក្នុងកែវនោះសម្រាប់ឱ្យអ្នកពាក់វា ដើម្បីផ្សារភ្ជាប់នឹងប្រព័ន្ធជាមួយនឹងទូរស័ព្ទ ធ្វើឱ្យថតយករូបភាព និងវីដេអូកាន់តែច្បាស់ ដោយគ្រាន់តែព្រិចភ្នែក។
បើយោងតាមរបាយការណ៍ កញ្ចក់កែវពង្រីកនេះនឹងត្រូវបានបំពាក់ដោយមាន “អេក្រង់តូច មានកាមេរ៉ា អង់តែន និងឧបករណ៍ចាប់សញ្ញាជាច្រើន” ដើម្បីចាប់រកចលនារបស់ភ្នែក។
ភាគច្រើនគឺដូចនឹង Google Glass ជាឧបករណ៍ថ្មីដែលត្រូវភ្ជាប់ទៅនឹងប្រព័ន្ធដំណើរការស្មាត ហ្វូន កញ្ចក់នេះត្រូវបានគេនិយាយថា វាមានសមត្ថភាពថតយករូបភាព ឬវីដេអូបានដោយ សម្ងាត់។
បើយោងតាមគេហទំព័រ SamMobile កញ្ចក់កែវពង្រីកនេះ “អាចផ្តល់នូវវិធីសាស្រ្ដតាមបែប ធម្មជាតិក្នុងការផ្ដល់នូវតថភាពពិតជាជាងវ៉ែនតា”។
គួរឱ្យចាប់អារម្មណ៍ ក្រុមហ៊ុន Google ក៏មានប៉ាតង់លើកញ្ចក់កែវពង្រីកមួយទំនាក់ទំនងអេ ឡិចត្រូនិច ដែលវិភាគទឹកភ្នែករបស់មនុស្សដើម្បីវាយតំលៃជាតិស្ករក្នុងឈាម។

6016


Facebook Comment

Show Buttons
Hide Buttons