កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រភកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Rio ឆ្នាំ ២០១៦

187 Views
April 18, 2016
Tags:


កញ្ញា ស៊នសៀវម៉ី កីឡាការិនីជើងឯកតេក្វាន់ដូកម្ពុជា បានឈ្នះមេដាយមាសក្រោយពីផ្តួល កីឡាករហ្វីលីពីនក្នុងការប្រកួតគុណវុឌ្ឍិតេក្វាន់ដូអាស៊ី សម្រាប់កីឡាអូឡាំពិករដូវក្តៅទីក្រុង Rio ឆ្នាំ ២០១៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៦ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានគូសបញ្ជាក់ថា វាគឺជាប្រវត្តិសាស្រ្តក្នុងការ ទទួលបានភាពជោគជ័យមួយទៀតសម្រាប់កីឡាកម្ពុជាដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិកអន្ដរជាតិដែលអត្តពលិកកម្ពុជាមិនអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិដូច្នោះពីមុនមក។
ការទទួលបានជោគជ័យនេះបានបង្ហាញពីសមិទ្ធិផលនៃផែនការយុទ្ធសាស្រ្តរបស់ NOCC ដែលខិតខំមានអត្តពលិកកម្ពុជាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកិត្ដិនាមដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកជាលក្ខណៈអន្ដរជាតិបែបនេះ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសកាលពីម្សិល មិញតាមហ្វេសប៊ុក អបអរសាទរចំពោះស៊នសៀវម៉ី សម្រាប់មោទនភាពកម្ពុជា។ លោកនា យករដ្ឋមន្ត្រីបានថ្លែងថា: «ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំ ប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗថែមទៀតសម្រាប់ប្រទេសជាតិយើង»។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុង Rio ឆ្នាំ ២០១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ២១ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

6045


Tags:

Facebook Comment

Show Buttons
Hide Buttons