ក្រុមសិល្បៈ Dana Tai Soon Burgess របស់អាមេរិក នឹងមកសំដែងនៅកម្ពុជា

180 Views
March 12, 2016
Tags:


1

ភ្នំពេញ: ក្រុមសិល្បៈដ៏ល្បីដែលមានឈ្មោះថា Dana Tai Soon Burgess Dance Company (DTSBDC) នៅទីក្រុង Washington នឹងមកសំដែងនៅប្រទេសកម្ពុជាពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែមិនាឆ្នាំ ២០១៦នៅក្នុងកម្មវិធីមួយដែលឧបត្ថម្ភដោយស្ថានទូតអាមេរិកនិងគាំទ្រដោយក្រុមសិល្បៈSophiline Arts Ensenble ។

នៅថ្ងៃសុក្រទី ១៨ មិនាវេលាម៉ោង ៧ យប់ ក្រុមសិល្បៈDTSBDCនិងក្រុមសិល្បៈSophiline Arts Ensenble នឹងធ្វើការសំដែងជូនសាធារណជនដោយមិនគិតថ្លៃ នៅសាលសន្និសីទចតុមុខ។ ចំពោះព័ត៌មានស្តីពីសំបុត្រចូលទស្សនាសូមហៅទូរស័ព្ទទៅក្រុមសិល្បៈ Sophiline Arts Ensenble តាមលេខ ០៧៧ ៩៤៥ ០១៥ ឬ តាមដានទំព័រហ្វេសបុករបស់ស្ថានទូតអាមេរិក។ ក្រុមរបាំ DTSBDCនឹងដឹកនាំសិក្ខាសាលាមួយចំនួនជាមួយក្រុមអ្នករបាំខ្មែរនៅសៀមរាបនិងនៅភ្នំពេញ។

លោក Jay Ramanប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកបានមានប្រសាសន៍ថា “ស្ថានទូតអាមេរិកមានសេចក្តីរីករាយក្នុងការធ្វើការឧបត្ថម្ភដល់ការដើរសំដែងក្នុងន័យវប្បធម៌នេះដែលធ្វើអោយស្ថាប័នរបាំដ៏អស្ចារ្យទាំងពីរបានជួបគ្នាគឺក្រុមរបាំDTSBDCមកពីសហរដ្ឋអាមេរិក និងក្រុមរបាំSophiline Arts Ensenbleនៅកម្ពុជា។

វាជាការនាំអោយគេមានការរំភើបចិត្តនៅពេលអ្នកសិល្បៈដែលមានវប្បធម៌ខុសគ្នាជួបគ្នាហើយខ្ញុំរីករាយនឹងឃើញលទ្ធផលនៃការសហការគ្នានេះនៅថ្ងៃទី ១៨ មិនានៅសាលសន្និសីទចតុមុខ”។

លោកស្រី Sophiline Cheam Shapiro នាយិកានៃក្រុមសិល្បៈ Sophiline Arts Ensemble បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរគ្នាផ្នែកវប្បធម៌ ធ្វើអោយយើងមានការយល់កាន់តែច្បាស់ ពីពិភពលោកដែលយើងរស់នៅហើយបង្រៀនយើងពីលទ្ធភាពច្រើនសំរាប់អោយយើងអាចធ្វើការបកស្រាយបទពិសោធន៍របស់មនុស្សជាតិ”។

ក្រុមរបាំ DTSBDCបង្កើតហើយសំដែងសិល្បៈរបាំទំនើបដែលបង្ហាញពីទិដ្ឋភាពច្រើនយ៉ាងក្នុងសង្គមអាមេរិក។ របាំរបស់ក្រុមរបាំ DTSBDCផ្តោតលើអត្តសញ្ញាណក្នុងបរិបទនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរបស់មនុស្សម្នាក់ៗ ដោយផ្សារភ្ជាប់គ្នានូវវប្បធម៌នានានិងបទពិសោធន៍រួមគ្នារបស់មនុស្ស។ ជាធម្មតាក្រុមរបាំ DTSBDCដើរសំដែងនៅក្រៅប្រទេសហើយបានសំដែងនៅតាមប្រទេសជាច្រើនដូចជាប្រទេសអេហ្ស៊ីបអ៊ីស្រាអែល កូរេចិនឥណ្ឌាអាឡឺម៉ង់ និងម៉ិកស៊ិក។
ព័ត៌មានបន្ថែមស្តីពីក្រុមរបាំ DTSBDCមាននៅក្នុងគេហទំព័រwww.dtsbdc.org។

ចំពោះព័ត៌មានស្តីពីក្រុមសិល្បៈSophiline Arts Ensembleសូមចូលមើលគេហទំព័រhttp://khmerarts.org/sophiline-arts-ensemble/។

អ្នកសារព័ត៌មានដែលមានការចាប់អារម្មណ៍ចង់ទទួលបានព័ត៌មានបន្ថែមឬចូលរួមក្នុងការសំដែងណាមួយគួរទាក់ទងមកឈ្មោះ John Shapiro នៅក្នុងក្រុមសិល្បៈSophiline Arts Ensembleដោយផ្ញើអ៊ីម៉េលទៅកាន់ john@khmerarts.orgឬទូរស័ព្ទទៅកាន់លេខ ០១៧ ៩៣៨ ៩៩២៕

 


Tags:

Facebook Comment

Show Buttons
Hide Buttons