ព្រះច័ន្ទនឹងខ្ទាតចេញពីតារាវិថី រីឯផែនដីត្រូវព្រះអាទិត្យលេបបាត់

105 Views
April 3, 2016


មនុស្សលោកនឹងត្រូវស្រែកលាព្រះច័ន្ទ នាថ្ងៃណាមួយ គ្រាដែលព្រះអាទិត្យលេបយកផែនដី ។

Matt Siegler តារាវិទូដ៏ល្បីល្បាញម្នាក់ ឲ្យដឹងថា ព្រះច័ន្ទកំពុងតែចាកចេញសន្សឹមពីតារាវិថីរបស់ផែនដី -ចេញផុតពីកំលាំងស្រូបទាញរបស់ភព ។ ប្រការនេះមានន័យថា ព្រះច័ន្ទនឹងក្លាយជាភពឯករាជ្យ ហើយវាងាយនឹងប៉ះទង្គិចជាមួយភពដទៃ ។

Matt Siegler បានប្រកាសជាសាធារណៈ នូវការស្រាវជ្រាវរបស់លោកលើគេហទំព័រ Nature Today ថា ព្រះច័ន្ទបានចលនាចេញពីស្នូលបង្វិលរបស់វា តាំងពីមុននេះ ៣ ពាន់លានឆ្នាំម្លេះ ។

ព្រះច័ន្ទកំពុងចលនាងាកចេញផុតពីតារាវិថីរបស់វា

យើងសាកល្បងចោទសួរថា តើព្រះចន្ទចលនាចេញផុតពីតារាវិថី ហើយប៉ះទង្គិចជាមួយភពដទៃមានបង្កឡើងនូវមហន្តរាយចំពោះមនុស្សលោកដែរ ឬ អត់ ? ព្រះច័ន្ទចលនាឃ្លាតឆ្ងាយពីផែនដីសន្សឹមប្រមាណ ៣ សង់ទីម៉ែត្រ ក្នុង១ឆ្នាំៗ ។ ហេតុនេះ មនុស្សនៅអាចសម្លឹងឃើញវាប៉ុន្មានពាន់លានឆ្នាំទៀត ។ ចំណែកព្រះអាទិត្យនឹងកាន់តែធំឡើងៗ រហូតមានទំហំយ៉ាងធំសម្បើម ហើយ “លេប” ផែនដី ក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នានេះ ។

កាលពីឆ្នាំ ២០១៥ ក្រុមតារាវិទូរបស់អង្គការ NASA ក៏ធ្លាប់បានលើកឡើងនូវការសន្និដ្ឋានមួយស្រដៀងគ្នានេះដែរ ហើយថាៈ ព្រះអាទិត្យមាននិន្នាការស្រូបយកភពទាំងអស់ ដែលវិលជុំវិញមកកៀកខ្លួន រួច “លេប” វា នៅពេលដែលឋាមពលព្រះអាទិត្យរីងស្ងួត រួចក៏ “ស្លាប់ទៅ” ។

រូបភាពនិម្មិតរូបមួយពីភពត្រូវតារាដែលចាស់ និងធំសម្បើមលេបយក

ការវាយតម្លៃគួរឲ្យខ្លាចនេះ ត្រូវបានលើកឡើង បន្ទាប់ពីកែវតារាសាស្ត្រ Kepler របស់ NASA ថតយកបាននូវទិដ្ឋភាព ដែលផ្កាយកន្តឿសមានលេខសម្គាល់ WD 1145 017 ស្ថិតនៅចម្ងាយពីផែនដីប្រមាណ ៥៧០ ឆ្នាំ ពន្លឺ បានបដិសន្ធិឡើង ក្រោយពេលវា “ស៊ី” នូវភពទាំងអស់ ដែលហោះហើរជុំវិញវា ។

អាស្រ័យហេតុនេះ ក្រុមតារាវិទូខ្វាយខ្វល់ថា ការដែលព្រះអាទិត្យរីងស្ងួតឋាមពល រួច “បរិភោគ” ផែនដី គឺជារឿងមួយអាចកើតមានពិតប្រាកដ ៕

7


Facebook Comment

Show Buttons
Hide Buttons