កីឡាករ Arsenal ជាច្រើននាក់ សុំឲ្យក្លឹបលក់ Alexis Sanchez ចេញ

386 Views
August 30, 2017
Tags:


តាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាកររបស់កាំភ្លើងធំជាច្រើនរូប កំពុងតែធុញធប់នឹងមិត្តរួមក្រុម Alexis Sanchez ដែលហាក់ដូចជាគ្មានឆន្ទៈនៅជាមួយ Arsenal បន្ដទៀតទេ។ ដូច្នេះ ពួកគេចង់ឲ្យ Arsenal យល់ព្រមលក់ Sanchez ចេញពីក្លឹប ខណៈដែលក្លឹប Manchester City កំពុងតែចង់ទិញយក Sanchez ស្រាប់។ រឿងដែល Arsenal អាចនឹងបាត់បង់ Sanchez បានធ្វើឲ្យអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង ផ្ទុយពីក្រុមកីឡាករដែលបានគាំទ្ររឿងនេះ។ ទម្រង់លេងធ្លាក់ចុះ និង កីឡាករគ្មានឆន្ទៈបែបនេះ ធ្វើឲ្យមជ្ឈដ្ឋានរិះគន់កាំភ្លើងធំយ៉ាងខ្លាំង ដូច្នេះក្រុមនេះពិតជាត្រូវការ ការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ៕

 

 

ប្រភព៖ telegraph


Tags:

Facebook Comment

Show Buttons
Hide Buttons