ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសចិនដោយសារប្រព័ន្ធការពារមីស៊ីល THAAD

124 Views
September 13, 2017


ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំទី 2 របស់ប្រទេសកូរ៉េខាងត្បូង Asiana Airline បានប្រកាសកាលពីថ្ងៃច័ន្ទថានឹងកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសចិនចាប់ពីខែក្រោយទៅ ដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពល្អក់រកករដោយសារតែប្រព័ន្ធការពារមីស៊ីល THADD។ តាមរយៈរបាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញថាចាប់តាំងពីមានការសម្រេចតម្លើងប្រព័ន្ធការពារមីស៊ីលមក ចំនួនប្រជាជនចិនដែលមកកាន់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះជាលំដាប់ ជាហេតុធ្វើឲ្យក្រុមហ៊ុនបានសម្រេចកាត់បន្ថយជើងហោះហើរ និងផ្លាស់ប្តូរពីយន្តហោះធំមកត្រឹមកម្រិតមធ្យមវិញ។

គួរបញ្ជាក់ថាប្រព័ន្ធការពារមីស៊ីល THADD បានធ្វើឲ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រទេសកូរ៉េខាងត្បូង ក៏ដូចជាប្រជាជនផងដែរ ដែលកាលពីពេលថ្មីៗនេះ ប្រជាជនរស់នៅក្នុងតំបន់ដែលនឹងត្រូវតម្លើងប្រព័ន្ធការពារមីស៊ីលបាននាំគ្នាបិទផ្លូវ និងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការតម្លើងផងដែរ៕


Facebook Comment

Show Buttons
Hide Buttons