អង់សានស៊ូជីលុបចោលទស្សនៈកិច្ចទៅកាន់អង្គការសហប្រជាជាតិ

124 Views
September 13, 2017


លោកស្រី អង់សាន​ស៊ូជីមេដឹកនាំ de facto នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុបចោលគម្រោងរបស់លោកស្រីទៅប្រជុំនៅក្នុងអង្គការសហប្រជាជាតិ  នេះបើយោងតាមការបង្ហើបរបស់អ្នកនាំពាក្យលោកស្រិនិយាយនៅក្នុងថ្ងៃពុធនេះ។ តាមរយៈអ្នកនាំពាក្យ Zaw Htay បានឲ្យដឹងថាការលុបចោលដំណើររបស់លោកស្រី ស៊ូជី គឺទំនងដោយសារតែបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវបានទទួលរងអំពើហិង្សានៅមិនទាន់បានដោះស្រាយ។ គួរបញ្ជាក់ថាម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពរូបនេះត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិជុំវិញបញ្ហាអំពើរហិង្សាទៅលើក្រុមកុលសម្ព័ន្ធរ៉ូហ៊ីងយ៉ា ដែលរហូតមកទល់នឹងពេលនេះគឺមានជនភៀសខ្លួនជាច្រើនបាននាំគ្នាភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស៕


Facebook Comment

Show Buttons
Hide Buttons