រុស្ស៊ី និងចិននៅតែបន្តការទទូចសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ

139 Views
September 13, 2017


ប្រទេសចិន និងប្រទេសរុស្ស៊ីនៅតែបន្តជំហររបស់ខ្លួនក្នុងការទទូចទៅកាន់ភាគីទាំងអស់នៅក្នុងបញ្ហាឧបទ្វីបកូរ៉េឲ្យងាកមកកាន់ការចរចារការទូត នេះបើយោងតាមលោក Konstantin Asmolov ដែលជាអ្នកវិភាគនយោបាយប្រចាំប្រទេសរុស្ស៊ីបង្ហាញឲ្យដឹង។ អ្នកវិភាគដដែលបានបន្តថាការប្រើយោធាដើម្បីដោះស្រាយបញ្ហាគឺមិនមែនជាជម្រើសដ៏ល្អប្រសើរឡើយនៅក្នុងសម័យកាលនេះ។ គួរបញ្ជាក់ថាកន្លងមកភាគីទាំងអស់នៅក្នុងបញ្ហាឧបទ្វីបកូរ៉េតែងតែធ្វើការតម្លើងសាច់ដុំដាក់គ្នាទៅវិញទៅមក ដោយក្នុងនោះការធ្វើសមយុទ្ធជាញឹកញយរបស់សហរដ្ឋអាមេរិកគ៏ត្រូវបានអ្នកវិភាគរូបនេះចាត់ទុកថាជាការបង្ករកម្តៅនៃប្រជាជាតិបងប្អូនកូរ៉េផងដែរ៕


Facebook Comment

Show Buttons
Hide Buttons