សម្តេចសង្ឃដាឡៃឡាម៉ាអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើទង្វើអ្នកកាន់សាសនាពិតប្រាកដ

134 Views
September 13, 2017


សម្តេចសង្ឃដាឡៃឡាម៉ាបានអំពាវនាវទៅដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាគួរតែធ្វើទង្វើដែលអ្នកកាន់សាសនាព្រះពុទ្ធប្រាកដកំពុងធ្វើ។ សង្ឃដីការអំពាវនាវរបស់សម្តេចសង្ឃទីបេអង្គនេះគឺបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានរារាំងមិនឲ្យអង្គការសហប្រជាជាតិនាំយកជំនួយឆ្លងកាត់ទីជួយដល់ក្រុមកុលសម្ព័ន្ធ រ៉ូហ៊ីងយ៉ាដែលកំពុងតែទទួលរងនូវអំពើរហិង្សា។ ជាមួយគ្នានេះដែរសម្តេចសង្ឃដាឡៃឡាម៉ាបានបួងសួងសូមឲ្យកុលសម្ព័ន្ធរ៉ូហ៊ីងយ៉ារួចផុតអំពីទារុណកម្មយ៉ាងព្រៃផ្សៃនេះផងដែរ។ គួរបញ្ជាក់ថាចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃទី 25 មក មានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ 30 ម៉ឺននាក់ហើយបានភៀសខ្លួនចូលទៅកាន់ប្រទេសបង់ក្លាដេស៕


Facebook Comment

Show Buttons
Hide Buttons