អគ្គលេខាសហគមអឺរ៉ុបព្រមានចក្រភពអង់គ្លេសថានឹងស្តាយក្រោយបើសិនជាចាកចេញ

159 Views
September 13, 2017


ចក្រភពអង់គ្លេសនឹងមានការស្តាយក្រោយប្រសិនណាជាពួកគេចាកចេញពីសហគមអឺរ៉ុប នេះជាការព្រមានពីសំណាក់ប្រធានគណៈកម្មការសហគមអឺរ៉ុបដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ខ្លួន។ ជាមួយគ្នានេះដែរលោក Juncker បាននិយាយថា សហគមអឺរ៉ុបនឹងគោរពតាមបំណងរបស់ប្រជាជនអង់គ្លេស ក៏ប៉ុន្តែចក្រភពអង់គ្លេសគឺនឹងមិនត្រូវបានរាប់បញ្ចូលបន្តទៀតឡើយ។ នៅក្នុងសុន្ទរកថាដដែលអគ្គលេខាសហគមអឺរ៉ុបរូបនេះបន្ថែមថា ទោះបីជាគ្មានចក្រភពអង់គ្លេសក៏សហគមអឺរ៉ុបនៅតែអាចបន្តដំណើរការយ៉ាងរលូន។ គួរបញ្ជាក់ថាអនាគតរបស់ចក្រភពអង់គ្លេសបន្តនៅក្នុងសហគមអឺរ៉ុបនៅមានភាពស្រពិចស្រពិលនៅឡើយស្របពេលដែលលោកស្រី Theresa May គឺកំពុងតែស្វែងរកអន្តរាគមន៍សម្រាប់តំណែងរបស់ខ្លួនល្នុងចក្រភពអង់គ្លេស៕


Facebook Comment

Show Buttons
Hide Buttons