ធនាគារ AIIB និង ADB ចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ

393 Views
May 4, 2016
Tags: ,


ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃចន្ទ ធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍអាស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា មួយ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះបានចុះហត្ថលេខានៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដែល នៅទីនោះ ធនាគារ ADB កំពុងរៀបចំកិច្ចប្រជុំអភិបាលនៃគណៈក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំលើក ទី៤៩។
កិច្ចព្រមព្រៀងនេះបានកំណត់នូវដំណាក់កាលសម្រាប់គម្រោងនានា នៃការផ្តល់ហិរញ្ញប្បទាន រួមគ្នា។ កិច្ចពិភាក្សានានាបានចាប់ផ្តើមរួចហើយអំពីសហហិរញ្ញប្បទាននៃបណ្តាគម្រោងសាង សង់ផ្លូវ និងទឹក។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា គម្រោងទីមួយក្នុងចំណោមគម្រោងទាំង នេះត្រូវបានរំពឹងទុកថា គឺជាគម្រោងសាងសងផ្លូវហាយវ៉េ M4 នៅក្នុងប្រទេសប៉ាគីស្ថាន ដែល មានចម្ងាយ ៦៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុង Shorkot ទៅកាន់ទីក្រុង Khanewal នៅក្នុងខេត្ត Punjab។
យោងតាម MoU នេះបានឱ្យដឹងថា ធនាគារ AIIB និងធនាគារ ADB បានយល់ស្របក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ ដែលរួមមានការផ្តល់សហហិរញ្ញប្បទាននៅក្នុងកម្រិតយុទ្ធសាស្រ្ត និងបច្ចេកទេស ស្តីពីមូលដ្ឋាននៃ «ការធ្វើឱ្យបានពេញលេញ ការបន្ថែមគុណតម្លៃ ភាពខ្លាំង របស់ស្ថាប័ន និងការប្រៀបធៀបអត្ថប្រយោជន៍ ព្រមទាំងការទទួលបានផលប្រយោជន៍ទៅវិញ ទៅមក»។
ប្រធានធនាគារ AIIB លោក Jin Liqun បាននិយាយថា «ខ្ញុំពិតជារីករាយណាស់ក្នុងការឈាន ឆ្ពោះទៅមុខបន្ថែមទៀត ក្នុងភាពជាដៃគូរបស់យើងជាមួយធនាគារ ADB»។ «ធនាគារ AIIB តាំងចិត្តរួចរាល់ហើយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយ៉ាងរឹងមាំ និងពង្រីកកិច្ចសហ ការរបស់យើង ដូចដែលយើងបានស្វែងរកដំណោះស្រាយនូវតម្រូវការយ៉ាងសំខាន់នៃហិរញ្ញប្ប ទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ី»។
ប្រធានធនាគារ ADB លោក Takehiko Nakao បាននិយាយថា «ធនាគារ ADB បានធ្វើការយ៉ាង ជិតស្និទ្ធជាមួយធនាគារ AIIB នៅគ្រប់ដំណើរការរបស់ខ្លួនដែលបានបង្កើតឡើង។ យើងនឹងធ្វើ ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីការរីកចម្រើនប្រកបដោយនិរន្តរភាព ការកាត់ បន្ថយភាពក្រីក្រ និងការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»៕

AKP


Tags: ,

Facebook Comment

Show Buttons
Hide Buttons