ស្វាក្បាលខូច! លួច GoPro ពីជាងថត ហើយ selfie រាប់រយសន្លឹក!

37 Views
December 7, 2017


បុរសដែលជាជាងថតរូបម្នាក់ បានបង្កប់កាមេរ៉ា GoPro របស់ខ្លួន​ នៅក្នុងព្រៃ ជិតកន្លែងដែលសត្វស្វាប្រភេទ orangutan តែងបង្ហាញខ្លួន ដើម្បីថតយកទិដ្ឋភាពរបស់ពួកគេ។

ជាចៃដន្យ សត្វស្វាមួយក្បាលអាយុ៣ឆ្នាំ ក៏ប្រទះឃើញ GoPro នោះ។ វាបានយក GoPro មកថត selfie ជាច្រើនប៉ុស្ដិ៍។ នេះអាចជារឿងគាប់ជួនដែលស្វាចុចចំប៊ូតុងថត ទើបអាចផ្ដិតយករូបភាពបានដូច្នេះ ធ្វើឲ្យបុរសជាជាងថត ពេញចិត្តស្ដូកតែម្ដង។

ស្វានោះបានទម្លាក់កាមេរ៉ា GoPro នោះ ស្ទើរតែខ្ទេចខ្ទី សំណាងល្អដែល នៅតែអាចដំណើរការបាន។

ដោយ៖ Mago

ប្រភព៖ ladbible

 


Facebook Comment