សហរដ្ឋអាមេរិកគ្រោងផលិតគ្រាប់បែកក្លែងក្លាយសម្រាប់ផ្ទុក Drone តូចៗ បំភាន់ភ្នែកសត្រូវ

81 Views
December 7, 2017


តាមរយៈរបាយការណ៍ដែលបានដកស្រង់ចេញពីមន្រ្តីទំនាក់ទំនងការពារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថា កងកម្លាំងរបស់ពួកគេកំពុងតែឆ្ពោះទៅរកផ្លូវមួយក្នុងការផលិតគ្រាប់បែកក្លែងក្លាយដែលនៅក្នុងនោះមានផ្ទុក Drone តូចៗដែលវាអាចមានសមត្ថភាពបំភាន់ភ្នែកសត្រូវ និងគេចចេញពីរ៉ាដាបានយ៉ាងមានប្រសិទ្ធិភាព។

ជាមួយគ្នានេះដែរលោក Thompson ដែលជាអ្នកជំនាញលើការផលិត Drone របស់សហរដ្ឋអាមេរិកបានបង្ហាញថា៖ “នៅពេលដែលគេនិយាយថា រ៉ាដា គឺភាគច្រើនអ្នកនឹងសំដៅទៅលើប្រព័ន្ធមួយដែលកងកម្លាំងផលិតឡើងដើម្បីបាញ់ទម្លាក់ និងតាមដានសត្រូវនៅក្នុងលំហ។ វាអាចជាគំនិតប្រសើរ បើសិនជាមានវត្ថុដែលអាចបំលាស់ទីក្នុងលំហរដូចជាបក្សីដើម្បីរំខានការតាមចាប់របស់រ៉ាដា។”

ស្របគ្នានេះដែរនៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញថា អ្នកដែលទទួលបន្ទុក នៅក្នុងគម្រោងក្នុងការផលិត Drone ថ្មី គឺអាចនឹងធ្លាក់ទៅលើក្រុមអ្នកស្រវជ្រាវផ្នែកអាកាសអាមេរិក សហការគ្នាជាមួយនឹង Northrop ដែលនឹងធ្វើការងារលើគម្រោងនេះ។

ទោះបីជាយ៉ាងណាក៏ដោយបញ្ហាមួយចំនួននៅតែកើតមានចំពោះគម្រោងក្នុងការផលិត ដែលកាលពីឆ្នាំ 2016 កន្លងមកនេះកម្មវិធីផលិត Drone សម្រាប់បំពាក់លើយន្តហោះចម្បាំងគឺបានប្រឈមជាមួយនឹងបញ្ហាគុណភាព ខណៈពេលដែលគម្រោងក្នុងការផលិតព្យាយាមស្វែងរកវីធីសាស្រ្តផលិតដែលប្រើប្រាស់តម្លៃទាប៕

ដោយ​៖ វិសាល

ប្រភព៖sputniknews


Facebook Comment