ដោយសារ Kim Jong-un ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីផ្លាស់ប្តូរគន្លងហោះហើរ អាស៊ី-អាមេរិក

111 Views
December 7, 2017


កាលពីថ្ងៃពុធម្សិលមិញនេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីបានបញ្ជាក់ថា Singapore Airline នឹងធ្វើការផ្លាស់ប្តូរគន្លងហោះហើរពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក ពោលគឺពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុង Los Angelesដោយសារតែទទួលរងហនិភ័យពីការសាកល្បងមីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង។

ជាមួយគ្នាដែរដំណឹងនៃការផ្លាស់ប្តូរគន្លងហោះហើររបស់ក្រុមហ៊ុនមួយនេះគឺបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមភីឡុតបញ្ជារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗនៅក្នុងតំបន់អាស៊ីអះអាងថា បានឃើញទីតាំងតម្លើងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងមុនពេលដែលពួកគេបាញ់សាកល្បងវា។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនភីឡុតបញ្ជារយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific របស់ហុងកុងបានបញ្ជាក់ថាបានឃើញទីតាំងដែលប្រទេសកូរ៉េខាងជើងរៀបចំបាញ់មីស៊ីលឆ្លងទ្វីប ស្របពេលដែលពួកគេកំពុងតែហោះហើរពីទីក្រុង San Francisco ទៅកាន់ទីក្រុងហុងកុងកាលពីថ្ងៃទី 29 វិច្ឆិការកន្លងមកនេះ៕

ដោយ៖ វិសាល

ប្រភព៖ cnn


Facebook Comment