ប្រឹងអោនចុចទូរស័ព្ទរាល់ថ្ងៃពេក ប្រយ័ត្នធ្លាក់ខ្លួនដូចបុរសនេះ!

63 Views
December 7, 2017


ទោះបីជាដឹងអំពីផលប៉ះពាល់នៃការសម្លឹងនិងប្រើប្រាស់ទូរស័ព្ទយូរ យ៉ាងណាក៏ដោយ មនុស្សភាគច្រើននៅតែមិនអាចចោលទម្លាប់នេះ។

ប៉ុន្ដែនៅពេលដែលបានអានព័ត៌មាននេះ យើងសង្ឃឹមថា លោកអ្នកអាចនឹងកាត់បន្ថយ!

កាលពីពេលថ្មីៗ បុរសជនជាតិចិន អាយុ២៩ឆ្នាំ ដែលមានសុខភាពល្អ មាំមួនម្នាក់ ស្រាប់តែធ្លាក់ខ្លួនពិការ កម្រើកដៃជើងទាំងសងខាងលែងរួច បន្ទាប់ពីចុចទូរស័ព្ទលេខហ្គេម អស់រយៈពេល២ថ្ងៃ ជាប់គ្នា។

ដំបូងលោកមានអារម្មណ៍ថា ឈឺក និង ស្ពឹក មុននឹងកម្រើកដៃជើង មិនបាន ហើយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គ្រូពេទ្យក៏ពិនិត្យឃើញបុរសនោះ ស្ទះសរសៃឈាម ហើយត្រូវការវះកាត់ជាបន្ទាន់។

គ្រូពេទ្យប្រាប់ពីមូលហេតុថា បណ្ដាលមកពីបុរសម្នាក់នេះអោចចុចមើលទូរស័ព្ទក្នុងរយៈពេលយូរពេក ក៏បណ្ដាលឲ្យទៅជាបែបនេះ។ សំណាងល្អដែលការវះកាត់ទទួលបានជោគជ័យ។

ដោយ៖ Mago

ប្រភព៖ worldofbuzz


Facebook Comment