អ៊ីស្រាអ៊ែលបង្អួតយន្តហោះចម្បាំង F-35 ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកផ្លាស់ស្ថានទូតទៅ Jerusalem

1104 Views
December 7, 2017


បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Trump បានប្រកាសពីការផ្លាស់ប្តូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកមកកាន់តំបន់Jerusalem និងប្រកាសទទួលស្គាល់តំបន់នេះជារដ្ឋធានីប្រទេសអ៊ីស្រាអ៊ែល លោកមេបញ្ជាការអ៊ីស្រាអ៊ែលបានបង្ហាញថាយន្តហោះ​F-35 របស់ខ្លួននឹងត្រូវបង្ហាញវត្តមានក្នុងពេលខាងមុខ។

 

 

យ៉ាងណាមិញនេះគឺជាលើកទីមួយហើយដែលយន្តហោះចម្បាំង F-35 របស់អ៊ីស្រាអ៊ែលបានចេញហោះហើរបើគិតចាប់តាំងបីនាំយកមកពីសហរដ្ឋអាមេរិកបានជាងមួយឆ្នាំកន្លងមក ខណៈដែលស្ថានការណ៍រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន កាន់តែធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ខ្លាំង។

 

 

គួរបញ្ជាក់ថាយន្តហោះចម្បាំង F-35 គឺជាយន្តហោះចម្បាំងដែលមានអនុភាពខ្លាំងក្លាដែលផលិតនៅសហរដ្ឋអាមេរិក ហើយត្រូវបានបណ្តាប្រទេសមួយចំនួននាំយកទៅប្រទេសរបស់ខ្លួនដោយសារតែអនុភាពកំពូលរបស់វា៕

 

 

ដោយ៖ វិសាល

ប្រភព៖ Sputnik


Facebook Comment