ទូទឹកកកឆ្លាតវៃមានបំពាក់បន្ថែមបរិក្ខារប្រឆាំងការបំពុលអាហារ

132 Views
April 2, 2016


ប្រសិនបើអ្នកគិតថា ទូទឹកកកជាកន្លែងដែលស្អាតបរិសុទ្ធនោះ គឺជាការភ័ន្តច្រឡំមួយ ។ អាហារអាចចម្លងមេរោគ នៅមុនពេលដាក់ចូលក្នុងទូទឹកកក ឬក៏ឆ្លងមេរោគនៅក្នុងនោះតែម្តង ។ ក្នុងបញ្ហានេះ នៅអាមេរិករៀងរាល់ឆ្នាំ មានករណីបរិភោគអាហារដែលមានមេរោគក្នុងទូទឹកកក ប្រមាណ ៥០ លានករណី ។ មនុស្ស ៣ ពាន់នាក់ ក្នុងចំណោមនោះ ត្រូវបានដេកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយអការប្រព័ន្ធរំលាយអាហារពុំប្រក្រតី ដោយសារមេរោគ ។

16

ទូទឹកកកនេះអាចរកឃើញមេរោគ ដោយពុំចាំបាច់ពិនិត្យលើអាហារផ្ទុកក្នុងនោះ

បរិក្ខារ Laser ថ្មី អាចរកឃើញនូវចលនារបស់មេរោគ ដោយពុំចាំបាច់បញ្ចាំងវានៅលើម្ហូបចំណី ដោយគ្រាន់តែវាស់កំរិតនៃគំរូមេរោគ និងវិភាគពេលវេលា សីតុណ្ហភាព និងវត្តមាននៃសភាវៈមានជិវិត គឺអាចផ្តល់ចេញនូវលទ្ធផលដ៏សុក្រិត ។

ដើម្បីត្រួតពិនិត្យមើលប្រសិទ្ធភាពនៃបរិក្ខារ Laser នេះ បណ្ឌិត Jonghee Yoon និងក្រុមស្រាវជ្រាវ បានដាក់មេរោគ E.coli និង Bacillus ដែលជាមេរោគ២សំខាន់ នាំឲ្យការបំពុលអាហារនៅក្នុងចង្ក្រានចំអិនអាហារ ។ គេពិនិត្យឃើញថា បរិក្ខារនេះបានរកឃើញនូវមេរោគដ៏គ្រោះថ្នាក់ទាំង២ខាងលើ ។

ពេលនេះ គេកំពុងអនុវត្តជំហានបន្ទាប់ទៀត គឺការអភិវឌ្ឍន៍នូវយន្តការ និងវិធីសាស្ត្រ កម្តាត់ពួកមេរោគគ្រោះថ្នាក់ ដោយប្រើកាំរស្មី Laser ដដែល តែក្នុងកំរិតមួយខ្ពស់ជាង ៕


Facebook Comment

Show Buttons
Hide Buttons