ប្រទេសចិន

សេដ្ឋកិច្ចប្រទេសចិនឡើងហួសការរំពឹងទុកសម្រាប់បីខែចុងក្រោយ
By: neang kannitha | On: October 19th, 2017

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងរហូតទៅដល់ 6.8 ភាគរយក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមការបង្ហាញពីមន្រ្តីសេដ្ឋកិច្ចប្រទេសចិនបង្ហាញនៅក្នុងថ្ងៃ …

ប្រទេសចិនគ្រោងនឹងបង្កើនកងកម្លាំងឲ្យគ្រប់នៅក្នុងឆ្នាំ 2035
By: Hary Hardbird | On: October 18th, 2017

លោកប្រធានាធិបតីនៃប្រទេសចិន Xi Jinping បានប្រកាសថាប្រទេសចិននឹងបំពេញកងកម្លាំងរបស់ខ្លួនឲ្យបានគ្រប់នៅក្នងឆ្នាំ 2035 សម្រាប់យុគសម័យថ្មីរបស់ប្រទេសចិន។ ការលើក

ប្រទេសចិនកំណត់ការផ្គត់ផ្គង់ថាមពលទៅកាន់កូរ៉េខាងជើង
By: neang kannitha | On: September 25th, 2017

កាលពីថ្ងៃសៅរ៍កន្លងមកនេះប្រទេសចិនបានប្រកាសក្នុងការកំណត់ផ្គត់ផ្គង់ថាមពលទៅកាន់ប្រទេសកូរ៉េខាងជើងដោយស្របទៅតាមនឹងការដាក់ទណ្ឌកម្មពីសំនាក់អង្គកា

ប្រទេសចិនបង្ហាញថាជម្ងឺផ្តាសាយបក្សីកើតឡើងសាជាថ្មីចំនួន 6 ករណីបន្ថែមទៀត
By: neang kannitha | On: April 3rd, 2017

តាមរយៈសារព័ត៌មានជាតិនៅក្នុងប្រទេសចិនបានឲ្យដឹងថាជម្ងឺផ្តាសាយបក្សីបានកើតឡើងថ្មីចំនួន 6 ករណីបន្ថែមទៀតនៅទីប្រជុំជនមួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Hunan។ តាមរយៈប្រភពដដែលបានបន្តថានៅក្នុងករណីសរុបទាំង 6 នេះគឺមានមនុស្សស្លាប់ផងដែរ។ យ៉ាងណាមិញតាមរយៈក្រុមជំនាញបានឲ្យដឹងថាការផ្ទុះឡើងនូវជម្ងឺនេះគឺអាចបណ្តាលមកពីកត្តាអាកាសធាតុមានភ្លៀងធ្លាក់ដែលឃាហេតុបណ្តាលឲ្យមេរោគសាយភាយបានឆាប់រហ័ស។ គួរបញ្ជាក់ថានៅដើមឆ្នាំ 2017 នេះជម្ងឺផ្តាសាយបក្សីបានផ្ទុះឡើងសារជាថ្មីនៅតាមបណ្តានានាជាច្រើននៅក្នុងប្រទេសចិន ហើយជាពិសេសគឺជាបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ៕

តំបន់ភាគខាងត្បូងប្រទេសចិនជម្ងឺផ្តាសាយបក្សីផ្ទុះឡើងរហូតទៅដល់ 20 ករណី
By: neang kannitha | On: March 25th, 2017

បើយោងតាមរយៈរបាយការណ៍ដែលត្រូវបានបង្ហាញដោយអាជ្ញាធរគ្រប់គ្រងសុខភាពតំបន់Guangxi Zhuang ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនបានឲ្យដឹងថាបើគិតចាប់តាំងពីដើមឆ្នាំថ្មី 2017 មកគឺករណីជម្ងឺផ្តាសាយបក្សីមានការផ្ទុះឡើងរហូតទៅដល់ 20 លើក។ ប្រភពដដែលបានបន្តឲ្យដឹងផងដែរថានៅក្នុងនោះក៏មានការចម្លងជម្ងឺពីសត្វមកកាន់មនុស្សផងដែរ។ គួរបញ្ជាក់ថានៅក្នុងឆ្នាំ 2017 ប្រទេសចិនចាប់ផ្តើមមានភាពកក្រើកសារជាថ្មីនូវការផ្ទុះឡើងនៃជម្ងឺផ្តាសាយបក្សីដែលបង្ករមកពីវីរុស H7N9 ជាមួយគ្នានេះអាជ្ញាធររបស់ប្រទេសចិនក៏បានអំពាវនាវឲ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្នចំពោះការប៉ះពាល់ ឬបរិភោគបក្សីគ្រប់ប្រភេទ៕

ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការកសាងប្រទេសស៊ីរីឡើងវិញ
By: neang kannitha | On: March 17th, 2017

នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានធ្វើឡើងដោយភ្នាក់ងារទូរទស្សន៍ SANA ជាមួយនឹងលោក Bashar Assad ដែលជាប្រធានាធិបតីស៊ីរីបានបង្ហើបឲ្យដឹងថា “ប្រទេសចិនគឺជាដៃគូរដ៏ល្អបំផុតដែលអាចជួយស្តារឲ្យប្រទេសស៊ីរីមានភាពប្រសើរឡើងវិញគ្រប់វិស័យ”។ យ៉ាងណាមិញការបង្ហើបឲ្យសញ្ញាភ្លើងខៀវទៅកាន់ប្រទេសចិននេះ គឺលោកប្រធានាធិបតីបានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ប្រទេសចិនគឺជាប្រទេសដែលកំពុងតែមានសក្តានុពលលើវិស័យសេដ្ឋកិច្ចជាងប្រទេសផ្សេងៗនាពេលបច្ចុប្បន្ន ដូចនេះវាពិតជាល្អខ្លាំណាស់បើសិនជាមានការសហការមែននោះ។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសចិន Wang Yi ក៏បានលើកឡើងពីការសហការរបស់ប្រទេសចិនដើម្បីចូលរួមកម្ចាត់ក្រុមភេរវករនៅក្នុងប្រទេសស៊ីរីផងដែរ៕

ប្រទេសចិនទទួលជោគជ័យលើការសាកល្បងយប្តហោះគ្មានមនុស្សបើក (មានវីឌីអូ)
By: neang kannitha | On: March 1st, 2017

កាលពីម្សិលមិញនេះបើយោងតាមរយៈសារព័ត៌មាន Xinhua របស់ប្រទេសចិនបានឲ្យដឹងថា កងកម្លាំងបច្ចេកទេសរបស់ចិនបានទទួលជោគជ័យទាំងស្រុងក្នុងការសាកល្បងយន្តហោះគ្មានមនុស្សបើកប្រភេទ Wing Loong II។ តាមប្រភពដដែលបានបន្តថាយន្តហោះគ្មានមនុស្សបើកនេះគឺអាចធ្វើការហោះហើរបានចំនួន 20 ម៉ោង ជាមួយនឹងល្បឿន 390 គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។ យ៉ាងណាមិញគេរំពឹងថាយន្តហោះគ្មានមនុស្សបើកនេះនឹងជួយបម្រើទៅដល់វិស័យយោធានៃប្រទេសចិនឲ្យកាន់តែខ្លាំងឡើង៕ https://www.youtube.com/watch?v=6P2jcytCGB8&ab_channel=ChannelGlobalVideo

ស្លាប់ទៀតហើយដោយសារតែផ្ទុះរ៉ែធ្យូងនៅក្នុងប្រទេសចិន
By: neang kannitha | On: February 14th, 2017

យ៉ាងហោចមានមនុស្សចំនួន 8 នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន 3 នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងនៅក្នុងប្រទេសចិន។ តាមរយៈសេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថាអណ្តូងរ៉ែធ្យូងដែលផ្ទុះនេះគឺស្ថិតនៅក្នុងខេត្ត Hunan ដែលមានកម្មករនៅក្នុងអណ្តូងរ៉េសរុបចំនួន 29 នាក់។ យ៉ាងណាមិញកម្មករដែលបាត់ខ្លួនចំនួន 3 នាក់នោះគឺនៅតែមិនទាន់រកឃើញនៅឡើយទេ ស្របពេលដែលប្រតិបត្តការក្នុងការស្វែងរកគឺប្រើប្រាស់សត្វសុនខ៕

ចិននឹងជួយប៉ាគីស្ថានបើសិនឥណ្ឌានៅតែសាកល្បងមីស៊ីល ICBM នៅជិតប្រទេសចិន
By: neang kannitha | On: January 6th, 2017

បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាកល្បងមីស៊ីលថ្មីរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទកន្លងមកនេះ ប្រទេសចិនបានព្រមានទៅកាន់ប្រទេសឥណ្ឌាថាប្រសិនណាជា នៅតែបន្តសាកល្បងមីស៊ីលថ្មីរបស់ខ្លួននៅជិតព្រំដែនប្រទេសចិនទៀតគឺប្រទេសចិននឹងជួយទៅកាន់ប្រទេសប៉ាកីស្ថានដែលជាប្រទេសកំពុងតែមានជម្លោះជាមួយឥណ្ឌា។ ​ ការចេញសេចក្តីថ្លែងការណ៍ព្រមានទៅកាន់បរទេសឥណ្ឌាដូចនេះ បន្ទាប់ពីប្រទេសចិនបានធ្វើការអះអាងថា ការសាកល្បងមីស៊ីលរបស់ប្រទេសឥណ្ឌាគឺបានល្មើសនឹងចំនួនដែលអង្គការសហប្រជាចាតិបានកំណត់ឲ្យ ហើយប្រទេសចិនក៏បានសម្តែងការមិនពេញចិត្តចំពោះប្រទេសលោកខាងលិចដែលមិនបានអើពើរចំពោះភាពល្មើសរបស់ប្រទេសឥណ្ឌាឲ្យបានដូចជាការអើរពើរនឹងប្រទេសផ្សេងៗទៀត៕

Show Buttons
Hide Buttons