China

បេសកជននុយក្លេអ៊ែររបស់ប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសប្តាហ៍ក្រោយនេះ
By: Hary Hardbird | On: April 8th, 2017

រដ្ឋមន្ត្រីការបរទេសក្រុងសេអ៊ូលបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា បេសកជននុយក្លេអ៊ែរកំពូលរបស់ប្រទេសចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាង ត្បូងនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាពីការបង្កហេតុនានា របស់កូរ៉េខាងជើង នឹងការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកមួយនៅទីក្រុងសេអ៊ូល ។ តាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងស្នាក់នៅចំនួនថ្ងៃនៅទីក្រុងសេអ៊ូល ដែលនឹងចាប់ផ្តើម នៅថ្ងៃច័ន្ទនោះ លោក Wu Dawei  នឹងធ្វើកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសមភាគីកូរ៉េខាងត្បូង របស់លោក លោក Kim […]

ទីក្រុងប៉េកាំងប្រឆាំងសហរដ្ឋអាមេរិកលក់អាវុធទៅឲ្យកោះតៃវ៉ាន់
By: Hary Hardbird | On: March 21st, 2017

កាលពីម្សិលមិញនេះអ្នកនាំពាក្យរបស់ប្រទេសចិនលោកស្រី Hua Chunying បានបង្ហាញឲ្យដឹងថា ប្រទេសចិននៅតែប្រឆាំងជាដាច់ខាតទៅកាន់សហរដ្ឋអាមេរិកក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ហើយប្រសិនណាជាសហរដ្ឋអាមេរិកចង់រក្សាទំនាក់ទំនងជាមួយប្រទេសចិន គឺសហរដ្ឋអាមេរិកត្រូវតែលុបចោលកិច្ចព្រមព្រៀងទិញលក់អាវុធជាមួយកោះតៃវ៉ាន់។ យ៉ាងណាមិញអ្នកនាំពាក្យរបស់សេតវិមានសហរដ្ឋអាមេរិកក៏បានឲ្យដឹងកាលពីថ្ងៃអាទិត្យផងដែរថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកមានបំណងជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិនក្នុងពេលឆាប់ៗខាងមុខនេះអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថាបញ្ហារវាងប្រទេសចិន និងកោះតៃវ៉ាន់បានចាប់ផ្តើមកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងលក់អាវុធទៅកាន់កោះមួយនេះកាលពីសម័យលោក Barack Obama នៅកាន់តំនែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

នាយករដ្ឋមន្រ្តីចិនសង្ឃឹមថាបញ្ហាក្នុងឧបទ្វីបកូរ៉េនឹងត្រូវបានដោះស្រាយដោយសន្តិវិធី
By: Hary Hardbird | On: March 16th, 2017

កាលពីម្សិលមិញនេះលោកនាយករដ្ឋមន្រ្តីរបស់ប្រទេសចិន Li Keqiang បាននិយាយឲ្យដឹងថា ប្រទេសចិននៅតែគាំទ្រ និងសង្ឃឹមថាប្រទេសបងប្អូនកូរ៉េទាំងពីរនឹងធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា។ នៅក្នុងការថ្លែងនោះលោកនាយករដ្ឋមន្រ្តីបានបន្ថែមថាប្រទេសនៅតែគាំទ្រចំពោះដំណោះស្រាយរបស់អង្គការសន្តិសុខពិភពលោកក្នុងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ យ៉ាងណាមិញលោក Li ក៏បានរិះគន់ផងដែរទៅលើប្រព័ន្ធការពារមីស៊ីលដែលសហរដ្ឋអាមេរិកត្រៀមនឹងតម្លើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាវាមិនមែនជាដំណោះស្រាយល្អសម្រាប់ប្រទេសបងប្អូនទាំងពីរនោះទេ។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការបរទេសចិន Wang Yi ក៏បានអំពាវនាវទៅដល់ប្រទេសកូរ៉េខាងជើងឲ្យផ្អាកកម្មវិធីបាញ់មីស៊ីលនុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ៕

ចិនចាប់ផ្តើមបង្កើតយន្តហោះបំបាំងកាយគ្មានមនុស្សបើក
By: Hary Hardbird | On: March 10th, 2017

បើយោងតាមការបង្ហាញឲ្យដឹងពីសំណាក់កងកម្លាំងយោធារបស់ប្រទេសចិនបានបង្ហើបថា ខណៈពេលនេះគឺក្រុមបច្ចេកទេសរបស់ប្រទេសចិនកំពុងតែបង្កើតយន្តហោះបំបាំងកាយគ្មានមនុស្សបើក។ មិនត្រឹមតែប៉ុណ្ណោះទេប្រភពដដែលបានបន្តថាយន្តហោះគ្មានមនុស្សបើកនេះនឹងមានការបំពាក់ទៅដោយគ្រាប់មីស៊ីលផងដែរ។ គួរបញ្ជាក់ផងដែរថាការចាប់ផ្តើមបង្កើតនេះត្រូវបានក្រុមជំនាញប្រាប់ឲ្យដឹងថាវាអាចនឹងបង្ហាញជារូបរាងឡើងនៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត៕

សម្ដេចតេជោនឹងអញ្ជើញទៅទស្សនកិច្ចប្រទេសចិន ហើយចូលរួមវេទិការកំពូលវិថីសូត្រ
By: Hary Hardbird | On: March 9th, 2017

ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងភ្នំពេញ និងប៉េកាំង នឹងកាន់តែជិតស្និតនឹងគ្នាខ្លាំងបន្ថែមទៀតនៅឆ្នាំ២០១៧នេះ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលបានមានប្រសាសន៍យ៉ាងដូច្នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីទទួលជំនួយសម្ភារៈការិយាល័យ ពីក្រសួងការបរទេសចិននាថ្ងៃនេះថានៅខែឧសភាខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងមានកម្មវិធីធំៗចំនួនពីរនៅសារធារណរដ្ឋប្រជាមានិតចិន។ បើតាមលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន សម្ដេចតេជោត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងអញ្ជើញចូលរួមវេទិការកំពូលស្ដីអំពីសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគោលនយោបាយអន្តរជាតិរបស់ឯកឧត្តមប្រធានាធិបតី ហ្សី ជិនពីង និងក្នុងឱកាសនោះដែរ សម្ដេចតេជោ […]

ចិនព្រមានសហរដ្ឋអាមេរិកសារជាថ្មីក្នុងបញ្ហាសមុទ្រភាគខាងត្បូង
By: neang kannitha | On: February 16th, 2017

កាលពីម្សិលមិញនេះប្រទេសចិនបានធ្វើការឆ្លើយតបជាលក្ខណៈព្រមានទៅកាន់សហរដ្ឋអាមេរិកក្នុងការលូកដៃចូលទៅក្នុងបញ្ហាដែនសមុទ្រភាគខាងត្បូង។ គួរបញ្ជាក់ថាការព្រមាននេះគឺបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញពីគម្រោងក្នុងការធ្វើសមយុទ្ធជាមួយនឹងប្រទេសកូរ៉េខាងត្បូងនៅក្បែរនឹងសមុទ្រចិនភាគខាងត្បូង។ លោក Geng Shuang ដែលជាអ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសចិនបានឲ្យដឹងថា “ភាពតានតឹងរវាងប្រទេសចិនជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺអាចកាន់តែមានការកើនឡើងខ្លាំង ពោលគឺដោយសារតែការបង្ហាញវត្តមាន និងលូកដៃពីសំណាក់បរទេស ហើយយើងក៏ស្នើរទៅកាន់សហរដ្ឋអាមេរិកសូមកុំព្យាយាមធ្វើសកម្មភាពណាដែលប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន”៕

ចិនបានបញ្ជូនមីស៊ីលទៅជិតព្រំដែនរុស្ស៊ី
By: Hary Hardbird | On: January 24th, 2017

នៅថ្ងៃនេះបើយោងតាមសេចក្តីរាយការណ៍ពីសំណាក់សារព័ត៌មានជាតិនៅក្នុងប្រទេសចិនបានឲ្យដឹងថា ចិនបានបញ្ជូនមីស៊ីលប្រភេទ DF-41 របស់ខ្លួនទៅកាន់កងពលតូចដែលមានទីតាំងស្ថិតនៅភាគខាងជើងខេត្ត Heilongjiang ជិតទៅនឹងប្រទេសរុស្ស៊ី។ បើតាមប្រភពដដែលបានបង្ហើបឲ្យដឹងថាមីស៊ីលដែលរដ្ឋាភិបាលចិនបានបញ្ជូនទៅគឺមានចំនួន 3 គ្រាប់ ហើយវានឹងត្រូវត្រៀមសម្រាប់សមយុទ្ធដែលប្រទេសចិននឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថាមីស៊ីល DF-41 នេះងាចវាយប្រហារសត្រូវបានចំនួន 14000 គីឡូម៉ែត្រពីទីតាំងដែលវាបានបាញ់ចេញ៕

ប្រយ័ត្ន! គ្រឿងផ្សំដែលប្រើប្រាស់សព្វថ្ងៃអាចជារបស់ក្លែងក្លាយមកពីចិន
By: neang kannitha | On: January 18th, 2017

តាមរយៈសារព័ត៌មានប៉េកាំង (Beijing News) មានយ៉ាងតិច ៥០​រោងចក្រនៅប្រទេសចិន បានផលិតផលគ្រឿងផ្សំម្ហូបក្លែងក្លាយជាង១០ឆ្នាំមកហើយ មិនមានអាជ្ញាធរត្រួតពិនិត្យ។ រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសចិន (CFDA) បានលើកសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានបញ្ជូនមន្រ្តីទៅទីក្រុង Tianjin ដើម្បីស៊ើបអង្កេតពាក្យបណ្តឹងនេះហើយ។ រោងចក្រទាំងនេះផលិតគ្រឿងផ្សំពីសំណល់អាហារ រោចចក្រតូចៗក្នងុទីក្រុង Tianjin ដែលផលិតគ្រឿងផ្សំក្លែងក្លាយនេះ ទទួលចំណូលបាន យ៉ាងហោចណាស់ […]

ម៉ាស៊ីនចម្រោះខ្យល់នៅប្រទេសចិនជាអគារកំពស់ ៧ ម៉ែត្រ
By: neang kannitha | On: January 17th, 2017

ម៉ាស៊ីនចម្រោះខ្យល់ជាទូទៅមានរាងតូចល្មមសម្រាប់ដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ឬ បន្ទប់គេង ប៉ុន្តែដើម្បីប្រយុទ្ធនឹងបរិយាកាសដ៏អាប់អួររបស់ខ្លួន ចិនបានដាក់ម៉ាស៊ីន ចម្រោះខ្យល់កំពស់ ៧ ម៉ែត្រ នៅក្នុងសួនច្បារ​ 751 D ទីក្រុងប៉េកាំង។ ប្រទេសចិនចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការបំពុល ខ្យល់ច្រើន ជាងគេបំផុតក្នុងពិភពលោក។ ការបំពុលខ្យល់ ជាមូលហេតុ នៃការស្លាប់របស់ ប្រជាជនចិន ១,៦លាននាក់ […]

Show Buttons
Hide Buttons