North Korea

ការពិតចឹងសោះបានជាប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលទៅក្នុងទឹកដីប្រទេសជប៉ុន
By: Hary Hardbird | On: March 7th, 2017

បន្ទាប់ពីបាញ់មីស៊ីលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងរួចមកទីក្រុងព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងបានធ្វើសចក្តីថ្លែងការណ៍របស់ខ្លួនថា “ មីស៊ីលដែលបានបាញ់ចេញនោះការពិតគឺចង់សំដៅទៅកាន់ជំរុំទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន។ គួរបញ្ជាក់ថាមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបានធ្លាក់ទៅក្នុងដែនសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលជាដែនទឹកនៃតំបន់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

ដល់ករហើយ កូរ៉េខាងជើងហាមមិនឲ្យប្រជាជនម៉ាឡេស៊ីចាកចេញពីប្រទេសរបស់ខ្លួន
By: Hary Hardbird | On: March 7th, 2017

តាមបណ្តាញសារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងបានប្រាប់ទៅកាន់អគ្គរដ្ឋទូតប្រចាំទីក្រុងព្យុងយ៉ាងថាជនជាតិម៉ាឡេស៊ីទាំងអស់នៅក្នុងប្រទេសកូរ៉េខាងជើងគឺមិនអាចចាកចេញពីប្រទេសកូរ៉េខាងជើងនោះទេ។ គួរបញ្ជាក់ថាបញ្ហានេះបានកើតឡើងបន្ទាប់ពីករណីឃាតកម្មលើលោក Kim Jong Nam ដែលជាបងប្រុសរបស់លោក Kim jong-un៕

កូរ៉េខាងជើងរៀបចំបាញ់ផ្កាយរណបដោយមិនខ្វល់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
By: Hary Hardbird | On: February 7th, 2017

តាមរយៈទីភ្នាក់ងារសម្ងាត់ជប៉ុននៅក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ប្រទេសដ៏ឯកោមួយនេះគឺកំពុងតែធ្វើការរៀបចំបាញ់នៅផ្កាយរណបរបស់ខ្លួនចូលទៅក្នុងលំហរដោយមិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ បើតាមការបង្ហើបរបស់ប្រភពដដែលបានឲ្យដឹងថាផ្កាយរណបដែលកូរ៉េខាងជើងបាញ់ចេញនេះវានឹងមប្រើទៅដល់ការសាកល្បងមីស៊ីលនុយក្លេអ៊ែររបស់ពួកគេ៕

កូរ៉េខាងជើងរៀបចំបាញ់មីស៊ីលទៀតហើយ
By: neang kannitha | On: January 31st, 2017

តាមរយៈទីភ្នាក់ងារយកការណ៍របស់កូរ៉េខាងត្បូងបានបង្ហាញឲ្យដឹងថាប្រទេសកូរ៉េខាងជើងដែលដឹកនាំដោយលោកKim Jong-unគឺកំពុងតែធ្វើការរៀបចំបាញ់មីស៊ីលរបស់ខ្លួនជាថ្មីម្តងទៀតហើយ។ការរៀបចំបាញ់មីស៊ីលនេះគឺត្រូវបានភ្នាក់ងារសម្ងាត់បានឲ្យដឹងថាកូរ៉េខាងជើងនឹងប្រើប្រាស់មីស៊ីលឆ្លងទ្វីបបំពាក់ទៅដោយនុយក្លេរអ៊ែរបស់ខ្លួន ជាការសងសឹកទៅនឹងសហរដ្ឋអាមេរិកដែលគ្រោងនឹងតម្លើងប្រព័ន្ធការពារមីស៊ីល THADDនាពេលឆាប់ៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។គួរបញ្ជាក់ថាប្រទេសបងប្អូនកូរ៉េទាំងពីរគឺកំពុងតែប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ ស្របពេលដែលបណ្តាប្រទេសមហាអំណាចនានាបានអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធី៕

១០ យ៉ាងដែលអ្នកមិនដឹងពីកូរ៉េខាងជើង
By: neang kannitha | On: January 13th, 2017

១. ប្រតិទិនរបស់ប្រទេសកូរ៉េខាងជើងចាប់ផ្តើមពីឆ្នាំកំណើតរបស់ មេដឹកនាំ Kim II-Sung ដែលកើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២។ ដូច្នេះ ខណៈពេលដែលប្រទេសទូទាំង ពិភពលោកចូលឆ្នាំសកល ២០១៧ នៅកូរ៉េខាងជើង គេទើបតែឆ្លងឆ្នាំ​១០៦ប៉ុណ្ណោះ។ ២. ប្រទេសនេះដាក់ទោសជនល្មើស ៣ ជំនាន់ […]

សូម្បីតែខួបកំណើតរបស់ខ្លួនក៏លោក Kim Jong-unលាក់មិនឲ្យគេដឹង
By: Hary Hardbird | On: January 9th, 2017

កាលពីថ្ងៃម្សិលមិញនេះគឺជាខួបកំណើតឈានចូលវ័យ 35 ឆ្នាំរបស់លោកប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើង Kim Jong-un ក៏ប៉ុន្តែគេបានសង្កេតឃើញថាប្រជាជន ក៏ដូចជាមន្រ្តីនៅក្នុងប្រទេសកូរ៉េខាងជើងមិនបានប្រារព្ធជាកម្មវិធីអ្វីសម្រាប់មេដឹកនាំរបស់ខ្លួននោះឡើយ។ យ៉ាងណាមិញទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានចុះផ្សាយថាការដែលប្រទេសកូរ៉េខាងជើងមិនប្រារព្ធពិធីអបអរសម្រាប់លោក Kim ដោយសារតែប្រធានាធិបតីរូបនេះមិនចង់ឲ្យនរណាម្នាក់បានដឹងពីអាយុពិតរបស់ខ្លួន។  គួរបញ្ជាក់ថាចាប់តាំងពីទទួលតំណែងជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីឪពុករបស់ខ្លួនលោក Kim Jong il បានទទួលមរណភាពមក គឺមិនទាន់មាននរណាម្នាក់អាចអះអាងពីអាយុពិតរបស់លោកបាននោះទេ សូម្បីតែនៅក្នុងប្រព័ន្ធអ៊ិនធីណេតលោក Kim […]

មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានបញ្ចប់ពីតំណែងដោយសារលួចស្តាប់រឿងសម្ងាត់
By: neang kannitha | On: January 9th, 2017

កាលពីពេលថ្មីៗនេះឯកសារមួយច្បាប់របស់មន្រ្តីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើងម្នាក់ដែលបានបាត់ដំណឹងសូន្យចាប់តាំងពីឆ្នាំ 2012 មក ត្រូវបានគេបង្ហាញឲ្យដឹងថា លោកត្រូវបានគេបញ្ចប់ពីមុខតំណែងដោយសារតែបានលបស្តាប់រឿងសម្ងាត់របស់ប្រទេសកូរ៉េខាងជើង។ លោក Ri Yong-ho ដែលជាអតីតសេនាប្រមុខរងរបស់ប្រទេសកូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ 2009 ទៅដល់ឆ្នាំ 2012 បានបាត់មុខពីភារៈកិច្ចរបស់ខ្លួនភ្លាមៗ ដោយស្ថាប័នបានបង្ហាញថាលោកបានឈប់ពីការងារព្រោះតែមានជម្ងឺ។ គួរបញ្ជាក់ផងដែរថាមុននឹងបែកធ្លាយឯកសារនេះ អតីតរដ្ឋទូតកូរ៉េខាងជើងម្នាក់ដែលមានឈ្មោះថា Thae Yong-ho ក៏ធ្លាប់បានប្រាប់សារព័ត៌មាន Yonhap […]

កូរ៉េខាងជើងផលិតយន្តហោះគ្មានមនុស្សបើកគំរាមកូរ៉េខាងត្បូង
By: neang kannitha | On: December 21st, 2016

តាមរយៈសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងកំពុងតែផលិតយន្តហោះគ្មានមនុស្សបើកដែលអាចមានសមត្ថភាពបំពាក់ទៅដោយគ្រាប់នុយក្លេអ៊ែរ។ តាមប្រភពដដែលបានបន្តថាតន្យហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើងនេះមានទំហំធំជាងយន្តហោះដែលគេបានផលិតកាលពីមុនបន្តិច ហើយវាត្រូវបានធ្វើការហោះហើរសាកល្បងកាលពីពេលថ្មីៗនេះនៅក្នុងតំបន់មួយក្នុងប្រទេសកូរ៉េខាងជើង។ បន្ថែមពីនេះទៅទៀតមានការបង្ហើបឲ្យដឹងពីសារព័ត៌មានជាតិកូរ៉េខាងជើងថាយន្តហោះគ្មានមនុស្សបើកនេះអាចមានសមត្ថភាពយកការណ៍នៅតំបន់ដែលតូចចង្អៀត និងនៅក្នុងព្រៃបានផងដែរ។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះក្រុមអ្នកជំនាញបានធ្វើការព្រមានទៅកាន់ភពលោកពីការរីកចម្រើនហួសការរំពឹងលើផ្នែកបច្ចេកវិទ្យារបស់ប្រទេសឯកោមួយនេះ ដែលប្រទេសមួយនេះតែងតែបានគំរាមគំហែង និងសាកល្បងអាវុធដោយមិនខ្វល់ពីច្បាប់អន្តរជាតិ៕

ដល់កហើយ កម្មវិធីផ្សាយរបស់ទូរទស្សជាតិកូរ៉េខាងជើងនៅក្នុង Youtube ត្រូវបានបិទចោលទាំងស្រុង
By: Hary Hardbird | On: December 16th, 2016

តាមរយៈសារព័ត៌មាន Washington post របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រព័ន្ធសង្គមដ៏ល្បីល្បាញ Youtube បានធ្វើការបិទចោលការផ្សាយរបស់ទូរជាតិរបស់ប្រទេសកូរ៉េខាងជើងទាំងស្រុងចេញពីប្រព័ន្ធរបស់ខ្លួន។ គេហទំព័រដែលនៅក្នុងបណ្តាញ Youtube របស់ប្រទេសកូរ៉េខាងជើងដែលមានអាស័យដ្ឋាន Korean Central Television channel’s page ដែលតែងតែផ្សាយពីព្រឹត្តិការណ៍នានានៃការសាកល្បងនុយក្លេអ៊ែរគឺត្រូវបានបិទទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយចំពោះការបិទនូវកម្មវិធីផ្សាយទាំងអស់នេះនៅក្នុងប្រព័ន្ធ Youtube គឺត្រូវបានលើកហេតុផលថាគេហទំព័រមួយនេះគឺបានបង្ហាញពីការគំរាមគំហែងពិភពលោក  ហើយជាពីសេសវាក៏ជាផ្នែកមួយនៃប្រភពចំនូលនៃប្រទេសកូរ៉េខាងជើង៕

Show Buttons
Hide Buttons