Donald Trump៖ “ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងគ្រាន់តែជាជំហាននៃការចាប់ផ្តើមប៉ុណ្ណោះ”

114 Views
September 13, 2017


បន្ទាប់ពីអង្គការសហប្រជាជាតិបានបោះឆ្នោតដោយមានសម្លេង 15 ទល់នឹង 0 ក្នុងការគាំទ្រការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើប្រទេសកូរ៉េខាងជើង លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា នេះគ្រាន់តែជាជំហានដ៏តូចមួយក្នុងការចាប់ផ្តើមតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតីសហដ្ឋអាមេរិកបន្ថែមថាទណ្ឌកម្មកាលពីពេលថ្មីៗនេះវាជាផ្នែកដ៏តូចមួយនៃរឿងរ៉ាវផ្សេងៗទៀតដែលនឹងកើតឡើងទៅកាន់ប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញបន្ទាប់ពីទទួលបាននូវទណ្ឌកម្មថ្មីពីសំណាក់អង្គការសហប្រជាជាតិរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបាននិយាយថា ទណ្ឌកម្មថ្មីនេះគឺជាការបញ្ឆេះឲ្យរដ្ឋកូរ៉េ ដែលដឹកនាំលោក Kim Jong-un ត្រូវតែសម្រេចចិត្តឆ្លើយតបការពារខ្លួនតាមរយៈអ្វីដែលខ្លួនមាន និងឲ្យបានសក្តិសមចំពោះទង្វើរប្រទេសដែលបានធ្វើមកលើប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថាបន្ទាប់ពីទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិបញ្ហានៅក្នុងឧបទ្វីបកូរ៉េហាក់មានកម្តៅកើនឡើងកាន់តែខ្លាំង ដែលអ្នកវិភាគជាច្រើនបានលើកឡើងថា វាអាចនឹងឈានទៅដល់ការផ្ទុះ សង្គ្រាមនុយក្លេអ៊ែរក្នុងពេលឆាប់ៗ៕


Facebook Comment

Related Articles

Show Buttons
Hide Buttons