Mau Utd ចូលរួមកម្មវិធីសប្បុរធម៌ UNICEF រៃអង្គាសប្រាក់ជួយកុមារនៅថៃ
1892 Views
November 17, 2017
Tags: UNICEF

លោក Jose Mourinho បានដឹកនាំកូនក្រុមចូលរួមក្នុងកម្មវិធីសប្បុរធម៌ប្រចាំឆ្នាំរបស់អង្គការ UNICEF យ៉ាងអធិកអធម ហើយកីឡាករក៏បានបណ្ដើរគូស្នេហ៍ និង ភរិយាស្រស់សោភាទៅជាមួយផងដែរ។
ជាមួយនឹងកម្រាលព្រំក្រហម ក្រុមកីឡាករបានពាក់អាវធំពណ៌ខ្មៅគួរឲ្យទាក់ទាញ់ ប្លែកភ្នែកជាងសព្វមួយដងដែលយើងតែងឃើញពួកគាត់ពាក់អាវកីឡាហើយរត់ហូរញើសពេញខ្លួន។
ទោះបីជាកីឡាករភាគច្រើននាំដៃគូស្នេហាទៅជាមួយ តែគេមិនឃើញលោក Jose Mourinho បណ្ដើរភរិយាមកទេ។
សូមបញ្ជាក់ដែរថា ទឹកប្រាក់ដែលរៃអង្គាសបាននៅឆ្នាំនេះ នឹងយកទៅជួយកុមារនៅប្រទេសថៃ ហើយកម្មវិធីនេះក្លឹបបិសាចក្រហម Manchester United ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយលោក Jose Mourinho ផ្ទាល់ក៏គាំទ្រកម្មវិធីនេះរបស់ UNICEF ពេញទំហឹងដែរ។
ប្រភព៖ mirror
Tags: UNICEF