រដ្ឋាភិបាលរំឭកឲ្យពង្រឹងប្រសិទ្ធភាពធានារ៉ាប់រងសុខភាពកម្មករ

295 Views
November 17, 2017

ប្រមុខរដ្ឋាភិបាល បាន​រំឭកក្រសួងពាក់ព័ន្ធឲ្យ​បង្កើនការយកចិត្តទុក្ខដាក់ថែទាំសុខមាលភាព​កម្ម​ករ​ក្នុ​​​ងវិ​ស័យ​កាត់​ដេ​រ និងឲ្យពង្រឹងប្រ​សិទ្ធភាពសេវាធានារ៉ាប់រងបេឡាជាតិរបបសន្តិ​សុខ​ស​ង្គម​។

ក្នុងពិធីជួបកម្មករ​នៅខេត្តកណ្តាល នាថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា ការរីកច​ម្រើនផ្នែ​កវិ​ស័យ​កា​ត់​​ដេរ និងការដំឡើងប្រា​ក់ឈ្នួលអប្បបរមា ១៧០ដុល្លារ​ដល់កម្មករនៅឆ្នាំ២០១៨​ លោកថា ជាកា​រខំ​ប្រឹ​ង​​ប្រែ​ងរបស់រដ្ឋាភិបាល។ លោក​បន្ថែម​ថា សមិទ្ធិផលនេះ ពលរដ្ឋនឹងនៅតែគាំទ្រលោ​ក និ​ងគាំទ្រគ​ណ​ប​ក្សប្រ​ជា​​ជនកម្ពុជា។

ក្រៅពីរំឭកពីសមទ្ធផលជាតិ លោក ហ៊ុន សែន ក៏បានរំឭក​រ​ដ្ឋមន្ត្រី​ក្រ​សួ​ងកា​រងារ រ​​ដ្ឋ​​​​​ម​ន្ត្រី​​ក្រ​​​សួ​ង​ហិរញ្ញ​វត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យរួមគ្នាព​ង្រឹង​ប្រសិទ្ធភាព​នៃ​សេ​វាព្យា​បា​​​​​លឥត​គិ​តថ្លៃ​របស់រដ្ឋ ឬហៅថា ​បេ​ឡា​​ជាតិរបបសន្តិសុខសង្គម។

រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

លោកថា៖ «សូមបញ្ជាក់ថា មិនថា អស់ថ្លៃប៉ុន្មានទេ គឺដឹងថា ម៉ាជា ឯកឧត្តរដ្ឋមន្ត្រី ម៉ម ប៊ុនហេង[រដ្ឋមន្ត្រី​​ក្រ​សួ​ងសុ​ខាភិបាល] ឯកឧត្តម អូន ព័ន្ធមុនីរ័ត រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ិត សំហេង រដ្ឋមន្ត្រីក្រ​សួង​​ការ​ងារ អ្នក​ចេញលុយ ដឹងថា ម៉ាជា បង្កើនសមត្ថភាពបណ្តាមន្ទីរពេទ្យ»។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ការរំឭករបស់នា​យ​ករដ្ឋ​មន្ត្រី​ពេលនេះ អាចមានប្រសិទ្ធភាពជាងមុន ដោយថា ពេលនេះ អ្ន​កនយោបា​យត្រូ​វកា​រសំឡេ​ងឆ្នោ​ត​ពីប្រ​ជា​ពលរដ្ឋ ដើម្បីបន្តជីវិតនយោបាយ។

លោកថា៖ «ខ្ញុំគិតថា វាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ទី១ វាជារដូវកាលបោះឆ្នោតផង ហើយទី២ វាជាពេល​វេលា​ដែលចាំបាច់ត្រូវតែធ្វើហើយ ព្រោះថា បញ្ហានេះ យើងបានជំរុញ និងបានលើកឡើ​ងជាបន្ត​បន្ទាប់​។ ដូ​ច្នេះ ​​ខ្ញុំរំពឹងថា នឹងមានប្រសិទ្ធភាពសម្រាប់កម្មករ»។

កន្លងទៅកម្មករមួយចំនួន អះអាងថា ពួកគេត្រូវ​គ្រូពេទ្យ​មួយចំនួន ទាំងរដ្ឋ ទាំងឯកជន មិនសូ​វយ​កចិត្ត​ទុកដាក់ ពេលពួកគេ​បង្ហាញប័ណ្ណ​ធានារ៉ាប់រង​បេឡាជាតិរបបសន្តិសុខសង្គមនេះ ដោយ​ថា គ្រូពេ​ទ្យ​ត្អួញ​ត្អែរថា ប.ស.ស. បានបង់លុយ​ឲ្យពួកគេក្នុងតម្លៃទាប មិនសមាមាត្រទៅនឹងតម្លៃព្យាបាល៕

ប្រភព៖ vod

Facebook Comment

Related Articles