Ronaldo ថា ចង់បាន Ballon d’Or ៧ និង កូន៧នាក់ ដូចគ្នា

300 Views
November 17, 2017
Tags:


ទោះបីជាកំពូលកីឡាករ Cristiano Ronaldo ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនច្រើនរាប់ភ្លេចក៏ដោយ ក៏រូបគេនៅតែចង់បន្ដឈ្នះពានកីឡាករឆ្នើម Ballon d’Or ឲ្យបានគ្រប់៧ដង ហើយកូនក៏ចង់បាន៧នាក់ដែរ។

ជាក់ស្ដែង Ronaldo ពិតជាអាចឈ្នះពាន Ballon d’Or ទី៥របស់ខ្លួន នៅខែក្រោយនេះ។ ប៉ុន្ដែ រូបគេមិនបារម្ភពីវាទៀតទេ គេមានអាយុ៣២ ជិត៣៣ទៅហើយ ដូចេ្នះ ជីវិត Ronaldo មិនមែនមានតែបាល់ទាត់ទេ លោកមានរឿងសំខាន់ជាច្រើនទៀត។

តែបើសួរថា ចង់ឈ្នះទៀតឬអត់ គេពិតជាចង់ ហើយលោកចង់បានកូន៧នាក់ និង Ballon d’Or ឲ្យច្រើនតាមនោះដែរ។

ពេលនេះ Ronaldo មានបុត្រសរុប៤នាក់ហើយ ចំណែក Ballon d’Or ក៏មាន៤ដែរ។ ដូច្នេះ​យើងរង់ចាំមើលថា គេអាចយក Ballon d’Or ឲ្យគ្រប់៧ តាមបំណងប្រាថ្នាដែរឬទេ មុននឹងចូលនិវរត្ដន៍៕

ប្រភព៖ espnfc


Tags:

Facebook Comment