ស៊ាំហ្មង! រៀបព្រីយ៉ុងត្រៀមប្រឡងហើយ បែរជាមានគ្រោះរញ្ជួយដី!

1968 Views
November 17, 2017

គ្រោះរញ្ជួយដីនៅប្រទេសកូរ៉េ មិនត្រឹមតែធ្វើឲ្យមនុស្សរបួស បាត់បង់ផ្ទះសម្បែងនោះទេ វាបានធ្វើឲ្យមានការផ្អាកការប្រឡងថ្នាក់ជាតិដ៏ធំ ដើម្បីចូលរៀនមហាវិទ្យាល័យ របស់សិស្សានុសិស្ស។

ជាទូទៅ ទាំងសិស្សនិងមាតាបិតាខិតខំត្រៀមខ្លួនជាច្រើនខែក្នុងការប្រឡងដ៏សំខាន់នេះ តែគួរឲ្យសោកស្ដាយ បែរជាគ្រោះរញ្ជួយដីចង្រៃកើតឡើង។

ដូច្នេះ ការប្រឡងត្រូវបានពន្យារពេល និង លើកទៅប្រឡងនៅសប្ដាហ៍ក្រោយ ដើម្បីធានាសុវត្ថិភាព។

សូមបញ្ជាក់ដែរថា ការប្រឡងចូលមហាវិទ្យាល័យនេះគឺស្ទើរតែស្មើនឹងការប្រឡងស្លាប់រស់ក្នុងឆាកជីវិតព្រោះត្រូវខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបានកៅអីរៀននៅមហាវិទ្យាល័យល្អ និង ទទួលបានការងារល្អផងដែរ។

ប្រភព៖ bbc

Facebook Comment

Related Articles