លោក Mugabe បង្ហាញមុខជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

430 Views
November 17, 2017
Tags:

ចាប់តាំងពីត្រូវបានកងកម្លាំងយោធានៅក្នុងប្រទេសហ្ស៊ីមបាវ៉េ បង្ខាំងលោកប្រធានាធិបតីចាស់វស្សានៅក្នុងផ្ទះរួចមក កាលពីម្សិលមិញនេះលោកបានបង្ហាញរូបភាពដំបូងនៅក្នុងសភាពកំពុងចរចារជាមួយយោធា ដែលទាក់ទងនឹងការប៉ុនប៉ងទម្លាក់លោកចេញពីតំណែង។

 

 

 

 

នៅក្នុងរូបភាពនៅលោក  Mugabe កំពុងតែអង្គុយនៅក្នុងកៅអីមានដៃមួយ និងបានធ្វើការពិភាក្សា ដោយក្នុងនោះមានវត្តមានមេបញ្ជាការយោធា និង មេបញ្ជាការការពារជាតិប្រទេសហ្ស៊ីមបាវ៉េដែលទាមទារឲ្យលោកចុះចេញពីតំណែង។

ទោះបីជាយ៉ាងណាក៏ដោយលោក Mugabe ដែលស្ថិតនៅក្នុងវ័យ 93ឆ្នាំ បានបដិសេធក្នុងការចុះចេញពីតំណែងជាប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ ដោយក្នុងនោះមានការលើកឡើងថាតំណែងជាប្រធានាធិបតីអាចនឹងធ្លាក់ទៅកាន់ភរិយារបស់លោកផ្ទាល់។

 

 

 

 

គួរបញ្ជាក់ថារដ្ឋប្រហារនៅក្នុងប្រទេសហ្ស៊ីមបាវ៉េគឺបានកើតឡើងបន្ទាប់ពីលោកមេបញ្ជាការយោធាwengaត្រលប់មកពីបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសចិនបានរយៈពេលមួយសប្តាហ៍ ហើយវាក៏បានកើតឡើងបន្ទាប់ពីការបណ្តេញលោកអនុប្រធានាធិបតីចេញពីតំណែងផងដែរ

 

ដោយ៖ វិសាល

ប្រភព៖ dailymail

Tags:

Facebook Comment

Related Articles