មិនចាំយូរ ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះបក្សសង្គ្រោះជាតិចេញពីបញ្ជីរគណបក្សនយោបាយ

1761 Views
November 17, 2017

នៅក្នុងថ្ងៃទី 17 ខែវិច្ឆិការឆ្នាំ 2017 ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានចេញប្រកាសស្តីពីការលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ។

នៅក្នុងប្រកាសដដែលឲ្យដឹងថាការលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ គឺបានធ្វើឡើង បន្ទាប់ពីតុលាការកំពូលរាជធានីភ្នំពេញបានសម្រេចចេញសាលដីការរំលាយគណបក្សមួយនេះ និងបានហាមឃាត់មិនឲ្យសមាជិកចំនួន 118រូបរបស់បក្សសង្គ្រោះជាតិចូលរួមប្រឡូកក្នុងឆាកនយោបាយរយៈពេល 5ឆ្នាំផងដែរ៕

Facebook Comment

Related Articles