សូមប្រុងប្រយ័ត្នបងប្អូននេសាទ អាកាសធាតុជួបសម្ពាធទាបទៀតហើយ

372 Views
November 18, 2017

កាលពីថ្ងៃទី 17 ខែវិច្ឆិការម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជាក្នុងតំបន់មួយចំនួននឹងទទួលរងសម្ពាធទាបមួយ ដែលវាបានបោកបក់មកពីតំបន់សមុទ្រចិនភាគខាងត្បូង។

សម្ពាធទាបនេះនឹងបង្ករឲ្យទៅជាវិសម្ពាធ ហើយនឹងបន្តទៅកាន់តំបន់ដីសណ្តរនៃទន្លេមេគង្គនៅថ្ងៃទី 19 ខាងមុខនេះ។

យ៉ាងណាមិញលក្ខណៈបែបនេះនឹងបង្ករឲ្យមានជាភ្លៀងធ្លាក់នៅតាមរាជធានី និងបណ្តាខេត្តនានា ដោយក្នុងនោះមានដូចជា៖ ភ្នំពេញ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ ដោយក្នុងនោះនឹងមានខ្យល់បោកបក់ខ្លាំងនៅតាមឆ្នេរសមុទ្រ។

ហេតុនេះហើយចំពោះបងប្អូនអ្នកនេសាទទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថាជាយថាហេតុ៕

ដោយ៖ កៅឡុង

Facebook Comment