មហាសេដ្ឋីទាំង៥ដែលមិនចែកទ្រព្យសម្បត្តិទៅកូនៗជាដាច់ខាត
ឪពុកម្ដាយមួយណាក៏ចង់ឲ្យកូនបានល្អ ថ្កុំថ្កើនដែរ ហើយការដែលពួកគាត់ខំប្រឹងប្រែងរកស៊ីធ្វើការយ៉ាងលំបាកក៏សុទ្ធតែដើម្បីកូន។ ប៉ុន្ដែ កំពូលមហាសេដ្ឋីដ៏ល្បីល្បាញនៅលើពិភពលោកមួយចំនួន បានគិតថា វាជារឿងងាយស្រួលពេកដែលឲ្យកូនៗស្នងមរតកមហាសាលពីពួកគេ ដូច្នេះគាត់មិនផ្ទេរទ្រព្យឲ្យកូនឡើយ សូម្បីតែ១កាក់។ យ៉ាងណា យើងជឿថា ពួកគាត់អាចមានហេតុផលល្អផ្ទាល់ខ្លួន ដែលយើងមិនអាចស្មានដល់៖
១. Bill Gates ទ្រព្យសរុប ៨៩,៦ពាន់លាន
លោកធ្លាប់បាននិយាយថា ទ្រព្យសម្បតិ្តជាច្រើនភាគរបស់លោកនឹងបរិច្ចាគជាជំនួញសប្បុរធម៌។ ចំណែកកូនទាំង៣របស់លោកក៏សប្បាយចិត្តដែរ ដែលមិនទទួលបានមរកត។ ប៉ុន្ដែ លោកអាចនឹងឲ្យពួកគេខ្លះ គឺត្រឹមតែ ១០លានដុល្លា ប៉ុណ្ណោះ ដែលស្មើនឹង ០,០១១១៦% នៃទ្រព្យសម្បតិ្តសរុបរបស់លោក ព្រោះបើឲ្យច្រើនពេក គឺមិនមែនជារឿងល្អសម្រាប់ពួកគេទេ។
២. Mark Zuckerberg ទ្រព្យសរុប ៧៤ពាន់លានដុល្លា
លោកធ្លាប់បានប្រកាសហើយថា លោកនិងភរិយានឹងបរិច្ចាគប្រាក់ ៩៩% នៃមរតកទាំងអស់របស់លោក។
៣. Simon Cowell ទ្រព្យសរុប ៥៥០លានដុល្លា
អ្នកផលិតកម្មវិធីទូរទស្សន៍ និង ចៅក្រមក្នុងកម្មវិធីល្បីល្បាញជាច្រើន មិនគិតថា ទ្រព្យសម្បត្តិត្រូវផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ទេ។ យើងមិនប្រាកដថា ពេលនេះ Simon Cowell នៅតែគិតបែបនេះដដែលឬយ៉ាងណា។ តែគេជឿថា ទ្រព្យរបស់លោកនឹងបរិច្ចាគទៅជួយកុមារ និង សត្វ ជាជាងផ្ទេរឲ្យកូនៗ។
៤. Elton John ទ្រព្យសរុប ៤៨០លានដុល្លា
អ្នកចម្រៀងដ៏ល្បីល្បាញ គិតថា វាជារឿងអាក្រក់ដែលឲ្យលុយក្រាស់ក្រែលដល់កូនៗស្រាប់ៗបែបនេះ។ លោកអាចនឹងផ្ទេរទ្រព្យដល់ពួកគេ ល្មមនឹងរស់នៅសមរម្យ ប៉ុន្ដែមិនឲ្យលុយយកទៅបំផ្លាញ រស់នៅហ៊ឺហារ ឥតប្រយោជន៍នោះទេ។
៥. Gordan Ramsey ទ្រព្យសរុប ១៦០លានដុល្លា
កំពូលចុងភៅនេះ ក៏មិនខុសពីមហាសេដ្ឋីខាងលើដែរ លោកមិនចែកទ្រព្យសម្បត្តិរបស់លោកឲ្យកូនៗទាំងអស់ទេ។ នេះមិនមែនមិនស្រឡាញ់ទេ តែមិនចង់ទំរើសពួកគេ។ សូម្បីតែផ្ទះ ក៏លោកចែកតែ ២៥% ដល់កូនស្រីប៉ុណ្ណោះ មិនចែកផ្ទះទាំងមូលទេ។
ប្រភព៖ thisisinsider