ឡូយកប់!!​ Uber និង NASA គ្រោងដាក់ដំណើរការឡានហោះនៅឆ្នាំ2020

345 Views
November 18, 2017

លោក Jeff Holden ប្រធានផ្នែកផលិតកម្មរបស់ Uber បានប្រកាសក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលបណ្ដាញនៅព័រទុយហ្គាល់កាលពីថ្ងៃពុធថា រដ្ធ Los Angeles និង Dallas ​នឹងក្លាយជាទីក្រុងដំបូងបង្អស់សម្រាប់ដំណើរការយានយន្តចេះហោះរបស់ Uber។

Uber ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអង្គការ NASA ដើម្បីផលិតបណ្តាញគ្រប់គ្រងចរាចរខ្យល់អាកាសជំនាញសម្រាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរលើអាកាស។

លោក Holden មានប្រសាសន៍ថា: « UberAir នឹងធ្វើការហោះហើរតាមទីក្រុងជារៀងរាល់ថ្ងៃជាជាងការដែលធ្លាប់បានធ្វើពីមុន។ ដើម្បីឲ្យដំណើរការនេះប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព វាចាំបាច់តម្រូវឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យាគ្រប់គ្រងដែនអាកាស»។

មានជម្រើសផ្សេងទៀតដើម្បីវាយលុកចរាចរណ៍ផ្លូវគោកត្រូវបានបង្ហាញដោយក្រុមហ៊ុន Tesla ប៉ុន្តែមើលទៅហាក់បីដូចជាស្ថិតក្នុងទិសដៅផ្ទុយទៅនឹង UberAir ។

នៅឆ្នាំ 2017 នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានចាប់ផ្តើមក្រុមហ៊ុនសំណង់ថ្មីមួយនិងក្រុមហ៊ុនសាងសង់រូងក្រោមដីដែលមានឈ្មោះថា The Boring Company ដែលគ្រោងនឹងដំណើរការផ្លូវក្រោមដីនៅតាមទីក្រុង   ដើម្បីបម្រើជាមធ្យោបាយដឹកជញ្ជូន។

ប្រភព៖sputniknews

ដោយ៖ Taylor

Facebook Comment