ឃាត់ខ្លួន 3 នាក់ជាបន្តទៀតបន្ទាប់ពីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្នុងនោះក៏មានវៀតណាម

414 Views
November 20, 2017

តាកែវ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន 3 នាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួន បន្ទាប់ពីរកឃើញថាពួកគេជាមុខសញ្ញា រក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិគោករកា ខុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង 3 នាក់មានឈ្មោះ មាស ខួច ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ (ម្ចាស់ផ្ទះ) ទី២ ឈ្មោះ ឈិន លី ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៣ឈ្មោះ អិន រិន ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តថ្មី ឃុំទិនបៀង ខេត្ត អាងយ៉ាង ប្រទេសវៀតណាម។

គួរបញ្ជាក់ថាវត្ថុតាងដែលត្រូវបានដកហូតបន្ទាប់ពីការចាប់ខ្លួនរួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១ ដាវចំនួន ០១ ទូរស័ព្ទចំនួន ០៤ គ្រឿង ម៉ូតូចំនួន ០១ គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងតែត្រូវបានមន្រ្តីជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕

Facebook Comment

Related Articles