ឧត្តមសេនីយ៍អាមេរិក៖ “មិនទទួលយកការបញ្ជារបស់លោកTrump បើសិនជាប្រើមិនស្របច្បាប់”
វ៉ាស៊ីនតោនៈ កាលពីថ្ងៃសៅរ៍កន្លងមកនេះ លោក John Hyten មេបញ្ជាការនុយក្លេអ៊ែរកំពូលរបស់អាម៉េរិក និយាយថា៖ “នឹងប្រឆាំងជាមួយលោកប្រធានាធិបតី Donald Trump បើគាត់បញ្ជាឱ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាដែលខុសច្បាប់”។
យោងតាមប្រភពព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍កងទ័ពអាកាសលោក John Hyten មេបញ្ជាការបញ្ជាការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក (STRATCOM) បានប្រាប់ទស្សនិកជននៅឯវេទិកាសន្តិសុខ Halifax នៅ Nova Scotiaនៃប្រទេសកាណាដាថាលោកបានគិតជាច្រើនហើយចំពោះអ្វីដែលលោកនឹងត្រូវនិយាយប្រសិនបើគាត់ទទួលបានការបញ្ជាបែបនេះ។
លោកឧត្តមសេនីយ៍រូបនេះបានបន្តទៀតថា “ខ្ញុំគិតថាមនុស្សមួយចំនួនគិតថាយើងជាមនុស្សល្ងង់។ យើងមិនមែនជាមនុស្សល្ងង់ទេ យើងគិតអំពីរឿងទាំងនេះច្រើនណាស់។ នៅពេលដែលអ្នកមានការទទួលខុសត្រូវបែបនេះ តើអ្នកនិងគិតពីរឿងនេះយ៉ាងដូចម្តេច?”
ប្រភព៖ channelnewsasia