កាចណាស់! Pep នឹងសម្លាប់កីឡាករ Man City បើហ៊ាន…

475 Views
November 20, 2017


ទោះបីជាក្លឹប Manchester City កំពុងតែលេងបានយ៉ាងល្អ ហើយមាន៨ពិន្ទុនាំមុខគេ នៅកំពូលតារាងលីគអង់គ្លេស តែលោកគ្រូបង្វឹក Pep Guardiola មិនធ្វេសប្រហែសឡើយ។

លោកបានប្រាប់ថា ក្រុមរបស់លោកគ្មានទេពាក្យថា «ស្កប់ស្កល់ចិត្ត»។ បើកីឡាករណាម្នាក់នៅ Man City ហ៊ានសប្បាយចិត្តភ្លេចខ្លួនជាមួយនឹងជោគជ័យពេលនេះ លោកនឹងសម្លាប់ពួកគេចោល។ ក្រុមរបស់លោកអាចនឹងមានពេលណាមួយ លេងមិនបានល្អ ហើយអាចរងបរាជ័យ មិនខានទេ។

គួរបញ្ជាក់ដែរថា នៅរដូវកាលនេះ មិនទាន់មានក្រុមខ្លាំងណាអាចធ្វើឲ្យ Manchester City ចាញ់នៅឡើយទេ ស្របពេលដែលមានការទស្សន៍ទាយថា City នឹងលើកពាន ទោះបីជានៅពេលវេលាវែងឆ្ងាយក៏ដោយ៕

ប្រភព៖ fourfourtwo


Facebook Comment