ឃាត់ម៉ូតូ និងគោយន្ត ដឹកឈើគ្មានលិខិតអនុញ្ញាត
691 Views
November 21, 2017
Tags: ខេត្តពោធិ៍សាត់
កាលពីថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅម៉ោង១៦ និង ០៥នាទីល្ងាច កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសពៃ្រឈើ នៅចំណុចភូមិប៉ែន ឃុំលាច ស្រុកភ្នុំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ហើយបានឃាត់ម៉ូតូចំនួន ០៣ គ្រឿង និងគោយន្ត ០១គ្រឿងដឹកឈើប្រភេទ(ធ្នង់) សរុប ៧០ដុំ ស្មើនឹង ០,៧៣០ម៉ែត្រត្រីគុណ។
យ៉ាងណាមិញ បន្ទាប់ពីចុះបង្ក្រាបរួច ឈើទាំងនោះបានប្រគល់អោយ ផ្នែករដ្ឋបាលព្រៃឈើក្រវ៉ាញខេត្តពោធិ៍សាត់ ។
ចំណែកឯម្ចាស់ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបានធ្វើការអប់រំ រួចប្រគល់ម៉ូតូ និងគោយន្តឱ្យយកទៅលំនៅដ្ឋានវិញ។
Tags: ខេត្តពោធិ៍សាត់