អតីតគណបក្សសង្គ្រោះជាតិត្រូវបានស្នើរប្រគល់សម្ភារៈជូនរដ្ឋសភាវិញ

1946 Views
November 21, 2017

កាលពីថ្ងៃច័ន្ទទី ២០ វិច្ឆិការម្សិលមិញនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញលិខិតទៅកាន់អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិឲ្យធ្វើការប្រគល់សម្ភារៈផ្សេងៗមកកាន់រដ្ឋសភាវិញ បន្ទាប់ពីគណបក្សមួយនេះត្រូវបានចេញសាលដីការរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ វិច្ឆិការ កន្លងមកនេះ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថាក្រុមការងារនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរង់ចាំទទួលចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៤ វិច្ឆិការខាងមុខនេះ។

គួរបញ្ជាក់ថាអតីតគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលចេញសាលដីការរំលាយកាលពីថ្ងៃទី១៦ វិច្ឆិការ ឆ្នាំ ២០១៧ ជាមួយនឹងបម្រាមរយៈពេល 5 ឆ្នាំ មិនឲ្យអតីតតំណាងរាស្រ្តនៅក្នុងអតីតគណបក្សមួយនេះ ប្រឡូកនៅក្នុងឆាកនយោបាយ៕

Facebook Comment

Related Articles