កីឡាករ១១នាក់ប្រចាំសតវត្សនៅ Champions League រងការរិះគន់

100 Views
November 21, 2017


សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ចេញបញ្ចីឈ្មោះកីឡាករឆ្នើម១ក្រុម ដែលគេហៅថា «កីឡាករឆ្នើមប្រចាំសតវត្ស»។

ក្នុងនោះមាន អ្នកចាំទី Iker Casillas ខ្សែការពារ Philip Lahm, Carles Puyol, Gerard Pique, Sergio Ramos, ខ្សែបម្រើ Andres Iniesta, Xavi Hernandez, Steven Gerrard និង ខ្សែប្រយុទ្ធជួរមុខ Thierry Henry, Lionel Messi និង Cristiano Ronaldo។

យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន ប្រឆាំងនឹងជម្រើសកីឡាករទាំង១១នាក់ខាងលើ អ្នកខ្លះថា ហេតុអ្វីគ្មាន Zidane, Buffon, Drogba, Ronaldinho, Cannavaro ជាដើម? ព្រោះពួកគាត់ដូចជាលេងបានល្អជាងកីឡាករខ្លះ នៅខាងលើ។ តែចំពោះការជ្រើសយក Ronaldo និង Messi គឺជារឿងដែលសក្ដិសមហើយ។

ចុះប្រិយមិត្តយល់ស្របថា ១១នាក់ខាងលើពិតជាឆ្នើមលើសគេមែន ឬ គិតថាមានកីឡាករមិនសក្ដិសម?

ប្រភព៖ sportbible


Facebook Comment