កន្លាតមិនមែនចង្រៃដូចយើងគិតទេ! កសិដ្ឋាននេះចិញ្ចឹម៣០០លានក្បាល ព្រោះ…
1105 Views
November 21, 2017
Tags: កន្លាត
នរណាក៏ស្អប់ខ្ពើមសត្វកន្លាតដែរ ឃើញពេលណា ដឹងតែចង់សម្លាប់! ប៉ុន្ដែ រឿងដែលស្មានមិនដល់ មានកសិដ្ឋានមួយនេះនៅប្រទេសចិន បានបង្កាត់ពូជកន្លាតដល់ទៅ៣០០លានក្បាល។ មូលហេតុនោះគឺ ពួកវាមានប្រយោជន៍ អាចជួយកំទេចសំរាមដល់ទៅ ១៥តោន ក្នុងមួយថ្ងៃ។
ដូច្នេះ កន្លាតជាភ្នាក់ងារសំខាន់ក្នុងរឿងនេះ បើគ្មានពួកវាជួយស៊ីសំរាមដែលជាកាកសំណល់ពីម្ហូបអាហារទេ ច្បាស់ជាបង្កបញ្ហាដល់បរិស្ថានមិនខាន។
កន្លាតអាចរស់ដល់អាយុ១ឆ្នាំ ហើយពេលដែលពួកវាស្លាប់ទៅ នឹងក្លាយជាចំណីរបស់សត្វមាន់ ព្រោះរាងកាយកន្លាតមានប្រូតេអ៊ីនខ្ពស់។
នេះជារឿងថ្មីប្លែក ព្រោះកន្លងមក មិនដែលដឹងថា កន្លាតអាចជួយយើងបានច្រើនដូចនេះឡើយ។
ប្រភព៖ worldofbuzz
Tags: កន្លាត