កូរ៉េខាងត្បូងបង្ខំនិស្សិតក្នុងថ្នាក់ឲ្យស្រឡាញ់គ្នា ព្រោះមូលហេតុនេះ
691 Views
November 21, 2017
និស្សិតជាច្រើននៅមហាវិទ្យាល័យចំនួន២ ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានដាក់ឲ្យរៀននូវវគ្គសិក្សា ដែលតម្រូវឲ្យមានការណាត់ និង មានទំនាក់ទំនងស្នេហា ជាមួយនឹងមិត្តរួមថ្នាក់ ជាចាំបាច់។
មូលហេតុដែលកើតមានរឿងចម្លែកដូច្នេះ មកពី ប្រទេសនេះមានកំណើនប្រជាជន និង អត្រាចាប់កំណើតរបស់ទារក យឺតខ្លាំងមែនទែន ធ្វើឲ្យរដ្ឋាភិបាលមានការព្រួយបារម្ភ។
មហាវិទ្យាល័យថែមទាំងដាក់បញ្ចូលកម្មវិធីបង្រៀនពី ស្នេហា ការណាត់ជួបដៃគូ ការបង្កកំណើត ជាដើម ដើម្បីជម្រុញចិត្តនិស្សិតឲ្យចង់មានស្នេហា និង បង្កើតគ្រួសារ។
គួរបញ្ជាក់ដែរថា ប្រជាជនកូរ៉េខាងត្បូងវ័យក្មេងភាគច្រើន មិនខ្វល់ពីការយកដៃគូ និង រៀបការទេ ព្រោះតែសំពាធសេដ្ឋកិច្ច ថ្លៃផ្ទះ ថ្លៃសិក្សា អត្រាអត់ការងារធ្វើ ។
ប្រភព៖ express