ក្រោយបិទវិទ្យុអាស៊ីសេរីអតីតបុគ្គលិកត្រៀមធ្វើសន្និសីទកាសែតទាមទារប្រាក់អត្ថប្រយោជន៍
702 Views
November 21, 2017
Tags: វិទ្យុអាស៊ីសេរី
បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យនៅក្នុងទីក្រុងភ្នំពេញរបស់ខ្លួនកាលពីថ្ងៃទី 12 កញ្ញារួចមក អតីតបុគ្គលិករាយការណ៍ព័ត៌មានចំនួន ២ រូប គឺលោក សុខ រដ្ឋា និងលោកស្រី អ៊ុក សាវបូរី គ្រោងនឹងរៀបចំសន្និសីទកាសែតមួយស្តីពីការទាមទារប្រាក់អត្ថប្រយោជន៍ការងារ។
ការធ្វើសន្និសីទកាសែតស្តីអំពីការទាមទារប្រាក់អត្ថប្រយោជន៍ពីសំណាក់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2017 នៅក្នុងហាងកាហ្វេមួយកន្លែងដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស៕
ដោយ៖ នាគខ្មៅ
Tags: វិទ្យុអាស៊ីសេរី