អតីតអនុប្រធានាធិបតីស៊ីមបាវេទទូចឲ្យលោក Mugabe ត្រូវតែចុះចេញតំនែងជាដាច់ខាត
អតីតអនុប្រធានាធិបតីនៃប្រទេស ស៊ីមបាវេ បានធ្វើការប្រកាសសេចក្តីទទូចទៅកាន់លោកប្រធានាធិបតីវ័យចំណាស់ Mugabe ឲ្យចុះចេញពីតំណែងជាដាច់ខាត និងភ្លាមៗ បន្ទាប់ពីការក្តោបក្តាប់អំណាចអស់រយៈពេលជាយូរឆ្នាំមក។
Emmerson Mnangagwa ដែលជាអតីតអនុប្រធានាធិបតីបានបង្ហាញថាមូលហេតុដែលធ្វើឲ្យលោកភៀសខ្លួនមកកាន់ប្រទេសក្រៅអស់រយៈពេលជាង 2 សប្តាហ៍ដូចនេះគឺដោយសារតែមានការប៉ុនប៉ងធ្វើឃាតលើរូបលោក ហើយលោកបញ្ជាក់ថាដរាបណាមិនមានការធានាសុវត្ថិភាពនោះទេ លោកមិនវិលចូលក្នុងប្រទេសវិញជាដាច់ខាត។
ទោះបីជាយ៉ាងណាក៏ដោយអតីតអនុប្រធានាធិបតីរូបនេះបានចោទប្រកាន់ថាលោក Mugabe គឺមិនព្រមផ្ទេរអំណាចឲ្យនរណាម្នាក់នោះទេ ហើយអំណាចនេះគឺមានតែប្រពន្ធលោក Mugabe ប៉ុណ្ណោះដែលអាចយកបាន។
ខណៈពេលនេះដែរលោកប្រធានាធិបតី Mugabe កំពុងតែត្រូវបានឃុំឃាំងដោយយោធានៅក្នុងគេហដ្ឋានរបស់លោក ដោយមានការលើកឡើងថាលោកកំពុងតែត្រូវបានកងកម្លាំងបង្ខំឲ្យចុះចេញពីតំណែង៕
ប្រភព៖ BBC
ដោយ៖ វិសាល