ភូមិហ្នឹងស្ងាត់ពេក ស្វីសចង់ជះលុយ៧ម៉ឺនដុល្លា ឲ្យប្រជាជនទៅរស់នៅ

684 Views
November 22, 2017

ដោយសារធុញថប់នឹងចំនួនប្រជាជនតិច ត្រឹមតែ២៤០នាក់ ធ្វើឲ្យអភិបាលភូមិនៅលើភ្នំរបស់ប្រទេសស្វីស ឈ្មោះថា Albinen គិតគូរក្នុងការផ្ដល់ថវិកាទំនុកបម្រុង ចំពោះគ្រួសារដែលស្ម័គ្រទៅរស់នៅ។

សូម្បីតែសាលារៀនក៏ត្រូវបិទទ្វារ ព្រោះប្រជាជនជាច្រើនបានប្ដូរទៅរស់នៅទីក្រុងអ៊ូអរ។ ដូច្នេះ ដើម្បីស្រូបយកចំនួនប្រជាជនឲ្យកើនឡើង ខាងអភិបាលភូមិនឹងបោះឆ្នោតសម្រេចយកគម្រោងបន្ថែមប្រាក់ នាពេលឆាប់ៗនេះ។

មនុស្សពេញវ័យទទួលបាន ជាង២ម៉ឺន៥ពាន់ដុល្លា ហើយកូនក្មេងទទួលបាន១ម៉ឺនដុល្លា នៅពេលដែលមានពួកគេមករស់នៅទីនោះ។

ដូច្នេះបើប្ដីប្រពន្ធមានកូន២នាក់ ពួកគេនឹងទទួលបានប្រាប់សរុបចំនួន ៧ម៉ឺនដុល្លា សម្រាប់គ្រួសារ៕

ប្រភព៖ metro

Facebook Comment

Related Articles