កងកម្លាំងសហរដ្ឋអាមេរិកចេញស្វែងរកនាវាមុជទឹកអាហ្សង់ទីនដែលបាត់ដាន
នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះកងកម្លាំងសហរដ្ឋអាមេរិកបានចេញដំណើរភ្លាមៗ ដើម្បីស្វែងរកនាវាមុជទឹករបស់ប្រទេសអាហ្សង់ទីនដែលបានបាត់ដានមិនអាចទាក់ទងបានកាលពីថ្ងៃពុធម្សិលមិញ។
ជាមួយគ្នានេះដែរកងកម្លាំងអាកាសសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រព័ន្ធកាំរស្មីដើម្បីស្វែងរកនាវាមុជទឹកដែលបាត់ដានមិនអាចទាក់ទងបានក្នុងរយៈជម្រៅសមុទ្រ 230ហ្វីត។
យ៉ាងណាមិញនៅក្នុងប្រតិបត្តិការស្វែងរកនេះផងដែរក៏មានប្រជាជាតិមួយចំនួនផ្សេងទៀតបានចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ ស្របពេលដែលអ្នកនាំពាក្យកងនាវាអាហ្សង់ទីន បង្ហាញថា ខ្យល់អ៊ុកស៊ីសែនក្នុងនាវាមុជទឹក គឺមានដល់ត្រឹមព្រឹកថ្ងៃពុធប៉ុណ្ណោះ។
គួរបញ្ជាក់ថានាវិកនៅក្នុវនាវាមុជទឹករបស់ប្រទេសអាហ្សង់ទីនមួយនេះគឺមានចំនួនសរុបចំនួន 44នាក់ ខណៈពេលដែលពួកគេចេញដំណើរពីតំបន់ Ushuaia ទៅកាន់តំបន់ Mar del Plata ហើយក្នុងចំណោមនាវិកទាំង 44នាក់ ក៏មានវត្តមាននាវិកជាស្រ្តីដំបូងរបស់ប្រទេសអាហ្សង់ទីននៅក្នុងនោះផងដែរ៕
ដោយ៖ វិសាល
ប្រភព៖ Dailymail