ជនបរទេសបើកម៉ូតូធំដឹកគ្នា២នាក់ បោះពួយយ៉ាងលឿន បុកអ្នកដើរហាត់ប្រាណតាមផ្លូវ នៅសួនច្បារជិតវិមានឯករាជ្យ បណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗទាំងព្រឹកព្រលឹម
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើមហាវិថីព្រះសីហនុ ជិតសួនច្បារវិមានឯករាជ្យ ដោយមានជនជាតិបរទេស២នាក់ បើកម៉ូតូធំឌុបគ្នាយ៉ាងបោះពួយយ៉ាងលឿន ទៅបុកនឹងអ្នកដើរហាត់ប្រាណជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំង៣នាក់នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍បញ្ជាក់ថា ចំពោះជនរងគ្រោះទាំង៣នាក់ គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕
ផ្សាយផ្ទាល់ (Live) ! ស្លាប់៣ បរទេស២ និង ខ្មែរ ១ ម្នាក់ ក្នុងហេតុការ ចរាចរ ដ៏ រន្ធត់ រវាង អ្នក ដើរ នឹង អ្នក ជិះម៉ូតូ នៅតាមផ្លូវ ព្រះសីហនុ ជិត វិមានឯករាជ្រ ស្ថិត ក្នុង សង្កាត់ ទន្លេបានសាក់ ខណ្ឌ ចំការមន នាព្រឹកនព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ បរទេស២នាក់ ជាអ្នកជិះម៉ូតូ ។
Posted by Fresh News on Wednesday, November 22, 2017
ប្រភព៖ freshnewsasia