ទិដ្ឋភាពថ្ងៃបញ្ចុះតម្លៃទ្រង់ទ្រាយធំនៅស្រុកគេ ឃើញហើយទប់សំណើចមិនបាន
433 Views
November 24, 2017
ថ្ងៃនេះគឺជា ថ្ងៃ Black Friday ដែលស្ទើរតែគ្រប់ហាងទំនិញ តាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ពិសេសគឺសហរដ្ឋអាមេរិក មានការលក់បញ្ចុះតម្លៃពិសេសលក្ខណៈធំជាងគេបំផុតប្រចាំឆ្នាំ។
ដូច្នេះ ប្រជាជនភាគច្រើនតែងតែទន្ទឹងចាំថ្ងៃនេះ ដើម្បីទិញឥវ៉ាន់បានធូរថ្លៃ ជាងពេលធម្មតា ហើយក៏ទិញត្រៀមសម្រាប់ពេលបុណ្យណូអែលនៅខែធ្នូផងដែរ។
ប៉ុន្ដែដោយសារតែមនុស្សម្នាសម្រុកទៅទិញច្រើនពេក ធ្វើឲ្យមានការប្រជ្រៀតគ្នា ដណ្ដើមគ្នា គួរឲ្យអស់សំណើច។ រីឯអ្នកលក់ ក៏ក្រពុលមុខមិនតិចដែរ។
អ្នកខ្លះទៀត យកតង់មកគេងចាំមុខហាង ដើម្បីទិញបានមុនគេ។
យ៉ាងណា ការទិញឥវ៉ាន់បញ្ចុះតម្លៃមហិមានេះអាចមានគ្រោះថ្នាក់ និង ឈ្លោះគ្នា ដោយសារតែប្រជ្រៀតគ្នា និង ដណ្ដើមគ្នា ហួសហេតុពេក។
បើប្រទេសយើងមានកម្មវិធីបែបហ្នឹងដែរ មិនដឹងជាសប្បាយទិញយ៉ាងណាទេ