ក្រសួងសេដ្ឋកិច្ច ប្រាប់ឲ្យស្ថាប័នក្រោមឱវាទរបស់ខ្លួន អនុវត្តការប្រើប្រាស់ កាលបរិច្ឆេទតាមចន្ទគតិ នៅលើលិខិតរដ្ឋបាលផ្លូវការឲ្យបានត្រឹមត្រូវ

2699 Views
November 24, 2017

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងជម្រាបជូន ស្ថាប័នក្រោមឱវាទរបស់ខ្លួនទាំងអស់អនុវត្ត ឲ្យបានត្រឹមត្រូវ នូវការប្រើប្រាស់កាលបរិច្ឆេទចន្ទគតិ លើលិខិតរដ្ឋបាលផ្លូវការជាភាសាខ្មែរ ឲ្យបានត្រឹមត្រូវ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រាប់ឲ្យក្រសួងសា្ថប័នរដ្ឋទាំងអស់ ត្រូវប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិ និងសុរិយគតិ ឲ្យបានល្អនៅលិខិតរដ្ឋបាលឲ្យបានត្រឹមត្រូវ៕

ប្រភព៖ freshnews

Facebook Comment

Related Articles